CamNews

កីឡាអន្តរជាតិ 

ខ្សែ​ប្រយុទ្ធ Torres របួស​ក្បាល​ធ្ងន់​ធ្ងរ​ប៉ះ​ទង្គិច​យប់​មិញ ពេល At. Madrid ស្មើ ១-១ ទល់​នឹង Deport

(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Fernando Torres បានរងរបួសក្បាលធ្ងន់ធ្ងរ និងត្រូវបានដឹកឡានទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយខ្សែការពារ Alex Bergantinos របស់ក្រុមម្ចាស់ផ្ទះ Deportivo ក្នុងលទ្ធផលបច្ចេកទេស ១-១ ក្នុង La Liga យប់មិញនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃទីសុក្រ ទី៣ ខែមីនា ឆ្នាំ២០១៧ ថា កីឡាករជនជាតិអេស្ប៉ាញ Torres បានទទួលរងរបួសធ្ងន់ធ្ងរនៅនាទីទី៨៥ ចុងបញ្ចប់វគ្គទី២ ក្រោយពេលក្រុមទាំងពីរមានលទ្ធផលស្មើគ្នា ១-១ ចាប់តាំងពីនាទីទី៦៨ ពីការធ្វើបានសម្រេចដោយកីឡាករ Antoine Griezmann ក្រោយពេលកីឡាករ Andone បានស៊ុតគ្រាប់នាំមុខឲ្យ Deportivo នៅនាទីទី១៣នោះ។

ក្លឹប At.Madrid បានបញ្ជាក់ថា ក្រោយពីការ Scan រួច កីឡាករវ័យ៣២ឆ្នាំ Torres ពុំមានប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ខួរ ក្បាលឡើយ និងអាចត្រឡប់មកលេងធម្មតាវិញនាពេលឆាប់ៗខាងមុខនេះ៕

Atletico players tried to prevent Fernando Torres from swallowing his tongue

The two collided as they came back to the ground, seemingly knocking Torres unconscious 

Torres hit his head hard into the turf as he fell to the floor following the incident

The Spanish forward was treated urgently on the pitch prior to being taken to hospital

Medics are ushered urgently onto the field as players try to help the stricken Torres

Torres was placed into an ambulance and taken to hospital, where he will stay overnight

Florin Andone celebrates after scoring for Deportivo on Thursday against Atletico Madrid

Diego Simeone cut a nervous figure throughout Atletico's away match on Thursday

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Torres