(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Fernando Torres បានរងរបួសក្បាលធ្ងន់ធ្ងរ និងត្រូវបានដឹកឡានទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយខ្សែការពារ Alex Bergantinos របស់ក្រុមម្ចាស់ផ្ទះ Deportivo ក្នុងលទ្ធផលបច្ចេកទេស ១-១ ក្នុង La Liga យប់មិញនេះ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃទីសុក្រ ទី៣ ខែមីនា ឆ្នាំ២០១៧ ថា កីឡាករជនជាតិអេស្ប៉ាញ Torres បានទទួលរងរបួសធ្ងន់ធ្ងរនៅនាទីទី៨៥ ចុងបញ្ចប់វគ្គទី២ ក្រោយពេលក្រុមទាំងពីរមានលទ្ធផលស្មើគ្នា ១-១ ចាប់តាំងពីនាទីទី៦៨ ពីការធ្វើបានសម្រេចដោយកីឡាករ Antoine Griezmann ក្រោយពេលកីឡាករ Andone បានស៊ុតគ្រាប់នាំមុខឲ្យ Deportivo នៅនាទីទី១៣នោះ។
ក្លឹប At.Madrid បានបញ្ជាក់ថា ក្រោយពីការ Scan រួច កីឡាករវ័យ៣២ឆ្នាំ Torres ពុំមានប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ខួរ ក្បាលឡើយ និងអាចត្រឡប់មកលេងធម្មតាវិញនាពេលឆាប់ៗខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង