CamNews

តារា 

អាចនិយាយបានជានារីកំពូលសំណាង! នាង Chompoo មិនត្រឹមតែមានស្វាមីជាមហាសេដ្ឋីទេ ថែមទាំងចេះយកចិត្តទុកដាក់

ថៃ ៖ គេឯងតែនិយាយថា ស្រ្តីដែលសំណាងមិនមែនជាមនុស្សស្រីដែលមានស្វាមីជាសេដ្ឋីតែម្យ៉ាងទេ ប៉ុន្តែជាស្រីម្នាក់ដែលមានស្វាមីជាមនុស្សចេះយកចិត្តទុកដាក់ និងយល់ចិត្តគ្នា ទៅវិញទៅមក ។ 

ឥលូវនេះយើងងាកមកមើលឆាកជីវិតពិតរបស់តារាស្រីថៃតួឆ្នាស់ផងចិត្តល្អផង គឺនាង Chompoo araya និងលោក Nott Witsarut Rungsisingpipat ដែលជាស្វាមីសេដ្ឋីរបស់នាង ។ ជីវិតពិតរបស់ម្តាយកូនភ្លោះរូបនេះ អាចនិយាយបានជានារីកំពូលសំណាង ព្រោះនាង Chompoo មិនត្រឹមតែមានស្វាមីជាមហាសេដ្ឋីទេ គាត់ថែមទាំងចេះយកចិត្តទុកដាក់ចំពោះភរិយាទៀត ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ជាច្រើនថ្ងៃដែលតួស្រីក្នុងរឿង "ភរិយាសម័យថ្មី" ទៅដើរម៉ូដនៅឯប្រទេសបារាំង គឺមានលោក Nott ដែលជាស្វាមីនៅក្បែរ តាមកាន់ដៃ និងកាន់រ៉ូប អមជាមួយនិងនាងរហូត ៕





















ដោយ ៖ គន្ធា

ប្រភព ៖ kapook


Tags: Chompoo araya Nott Witsarut Rungsisingpipat