(អាមេរិក)៖ នាង Augustina Higuera អាយុ២៩ឆ្នាំ រស់នៅរដ្ឋតិចសាស់ ជាស្ត្រីវ័យក្មេង ដែលមានកូនស្រី រហូតដល់ទៅ១៤នាក់ ប៉ុន្តែទោះបីជាកូន ច្រើនលើសលប់បែបនេះទៅហើយក្តី ក៏នាងនៅតែចង់បន្តមានកូនប្រុសទៀត ព្រោះតែក្នុងគ្រួសារមិនទាន់មាន កូនប្រុសនៅឡើយ។
នាង Higuera ស្រឡាញ់កូនស្រីទាំងអស់ របស់នាងណាស់ ទោះបីជានាងនិងប្តី ប្រាថ្នាចង់បានកូនប្រុស ម្នាក់ទៀតក៏ដោយ ហើយនាងនៅតែតាំងចិត្ត ចង់បានកូនប្រុស ដើម្បីសម្រេចបំណងរបស់ខ្លួន និងស្វាមីអាយុ៣០ឆ្នាំ គឺលោក Jose ដោយអ្នកទាំងពីរសន្សំប្រាក់ មួយខែៗយ៉ាងហោចណាស់ ក៏ឲ្យបាន ៧,៥០០ដុល្លារដែរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសា រដែលមានកូនច្រើន។
Higuera រៀបការនៅអាយុ១៧ឆ្នាំ ជាមួយស្វាមី ដែលតាមច្បាប់ក្នុងប្រទេស គឺនារីដែលមានអាយុ១៤ឆ្នាំឡើង ទៅអាចរៀបការបាន ប្រសិនជាឪពុកម្តាយយល់ព្រម ហើយបន្ទាប់ពីរៀបការរួច នាងនិងស្វាមីក៏សម្រេចយកកូនច្រើន តែម្តង ដោយមិនកំណត់ឡើយ តែមិនសំណាង អ្នកទាំងពីរមិនមានកូនប្រុស ម្នាក់សោះ បែរជាមានកូនស្រីទាំងអស់ និងកូនភ្លោះដល់ទៅពីរគូទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង