ភ្នំពេញ៖ តារាសម្ដែងដ៏ស្រស់សោភា កញ្ញា គង់ ចាន់ស្រីមុំ ត្រូវបានគេដឹងថា ជាតារាសម្ដែងដ៏មានប្រជាប្រិយភាព លើវិស័យផ្សព្វផ្សាយ ពាណិជ្ជកម្ម តាមរយៈរូបភាព ផលិតផលនានា មិនថា សំឡីអនាម័យ ទឹកផ្លែឈើ សាប៊ូ គឺមានវត្តមាននាង ស្ទើរតែទាំងអស់ ព្រោះនាងមានរូបសម្រស់ផូរផង់ ស្បែកម៉ត់រលោងស្អាត ដែលកម្រមានសិល្បការិនីណា ស្អាតដូចនាងទាំងព្រមបែបនេះណាស់ ។
ក្រៅពីស្អាតតែម្យ៉ាង មិនគ្រប់គ្រាន់ទេ គង់ ចាន់ស្រីមុំ ជាមនុស្សស្រីម្នាក់ពូកែរកស៊ី ណាស់ មិនថា មុខរបរអ្វីក៏នាងរកដែរ ឲ្យតែបានលុយ។ ជាក់ស្ដែងនាងបច្ចុប្បន្ន បានបើកហាងលក់សម្លៀកបំពាក់មួយ នៅមុំផ្សារស៊ីលីប ដែលមានឈ្មោះ ថា H&M ដែលមានម៉ាកឈ្មោះនាង និង លោក គឹម សីហា ផងដែរ ។
ក្រៅពីបើកជាអាជីវកម្មជាច្រើន កន្លែងមក គង់ ចាន់ស្រីមុំ ធ្វើឲ្យទស្សនិកជន ដែលគាំទ្រ ភ្ញាក់ផ្អើលមិនតិចទេ នៅពេលនាងបានប្រកាសទឹកអប់ ដែលជាផលិតផលមួយ ឈ្មោះថា «secrect By sreymom» ដែលសាព័ត៌មាន ក្នុងស្រុកមួយចំនួន បាននិយាយថា នាងចំណាយដើមទុន៤ម៉ឺនដុល្លារ ទិញរូបមន្តពីប្រទេសហូឡង់ ដើម្បីចរាចរណ៍ លើទីផ្សារឆាប់ៗ ព្រោះនេះ ជាផលិតផល ដែលមានឈ្មោះនាង លើគ្រឿងសំអាង ហើយកន្លងមក គេឃើញតែតារាសម្ដែងល្បីៗ របស់ថៃប៉ុណ្ណោះ ដែលមានឈ្មោះ លើផលិតផល ហើយចំណាយលុយអស់ រាប់លានដុល្លារឯណោះ។ តែ ស្រីមុំ ចំណាយតែ៤ម៉ឺនដុល្លារ ក៏ក្លាយជាម្ចាស់ផលិតផលមួយទៅហើយ ។
ផ្ទុយពីការលើកឡើង របស់ស្រីមុំ ប្រភពផ្សេងមួយទៀត បាននិយាយថា អ្នកណាថា ស្រីមុំ បើក៤ម៉ឺនដុល្លារ ដើម្បីផលិតទឹកអប់ដែលមានឈ្មោះនាង ? តាមពិតផលិតផលនោះ នាងជាអ្នកផ្សព្វផ្សាយឲ្យគេទេ ព្រោះម្ចាស់ហាងដើម ជាជនជាតិចិន ឈ្មោះថា ជី ជាម្ចាស់ហាង «មរតក» ទេ ជាម្ចាស់ពិតប្រាកដ ហើយចង់ឲ្យផលិតផល មានការចាប់អារម្មណ៍ ក៏យកឈ្មោះ «ស្រីមុំ» មកដាក់ព្រោះនាងជាតារាល្បី ហើយការយកឈ្មោះនាង មកដាក់បែបនេះ ពេលចំណេញក៏ចែកភាគរយគ្នាតែប៉ុណ្ណោះ ។
ក្រៅពីទឹកអប់នេះ មានគ្រឿងសំអាងជាច្រើន ប្រភេទទៀត ដែលម្ចាស់ហាង«មរតក»នេះ នាំចូល ហើយឲ្យ ស្រីមុំ ជួយផ្សព្វផ្សាយ ។ គង់ ចាន់ស្រីមុំ ថ្វីត្បិតតែហ៊ឹកហ៊ាក់រឿង រកស៊ីច្រើនមុខ តែពេលខ្លះ នាងក៏មិនអាចគ្រប់គ្រងអ្វី ដែលនាងមានអស់ដែរ ។ ជាក់ស្ដែងនាងក៏បានបិទហាង ជាបន្តបន្ទាប់ ដូចជាហាង «កាវៃអ៊ី» ហាងរក្សាសម្រស់នោះ ជាដើម ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល