ប្រភពព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី ២៦តុលាកន្លងទៅបានឱ្យដឹងថា អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ
របស់អង្គការរដ្ឋអ៊ីស្លាម ISIS នៅ Mosul អ៊ីរ៉ាក់ បានប្រមូលប្រាក់រាប់លានដុល្លារអាមេរិក ហើយ
គេចខ្លួនបាត់ស្រមោល។
ទីភ្នាក់ងារព័ត៌មាន ABNA បានដកស្រង់ប្រភពព័ត៌មានពីទូរទស្សន៍ផ្កាយរណបឯករាជរបស់អ៊ីរ៉ាក់
al-Sumaria News កាលពីថ្ងៃទី ២៦តុលា ឱ្យដឹងថា “Abu Mu’taz Qahtani អ្នកគ្រប់គ្រងផ្នែកហិរញ្ញ
វត្ថុ និងជាអ្នកចាត់ចែងសកម្មភាពរបស់ក្រុមនារីអត្តឃាតរបស់ក្រុម ISIS ប្រចាំនៅ Mosul ប្រទេស
អ៊ីរ៉ាក់ បានប្រមូលប្រាក់រាប់លានដុល្លារអាមេរិក រួចរត់គេចខ្លួន”។
ប្រភពព័ត៌មានឱ្យដឹងថា ស្ដ្រីខ្មាន់កាំភ្លើងម្នាក់របស់ក្រុម ISIS ដែលមានសញ្ជាតិអាល្លឺម៉ង់ ក៏បាន
បាត់ខ្លួន ជាមួយនឹង Qahtani។ ស្ដ្រីខ្មាន់កាំភ្លើង គឺជាជំនួយការរបស់ Abu Mu’taz Qahtani ក្នុងការ
គ្រប់គ្រងក្រុមនារីខ្មាន់កាំភ្លើងដទៃ ដែលមានជំនាញខាងបំផ្ទុះគ្រាប់បែកអត្តឃាត។
ប្រភពព័ត៌មានបានអះអាងថា “ជនទាំងពីរនាក់ខាងលើ មិនត្រឹមតែយកប្រាក់រាប់លានដុល្លារនោះ
ទេ ប៉ុន្តែ ក៏បាននាំយកជាមួយនូវឯកសារសំខាន់ៗផងដែរ”។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា ជនទាំងពីរនាក់ កំពុងលាក់ខ្លួនពួនអាត្មានៅទីណានៅឡើយ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Foxnews