ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Barcelona ដែលកន្លងមកធ្វើឲ្យមានការកក្រើកខ្លាំង លើទីផ្សារផ្ទេរកីឡាករ ជាមួយ ក្លឹប Man United ពេលនេះត្រូវក្លឹប Chelsea លូកដៃចូល ហើយយល់ព្រមលើកិច្ចកុងត្រាជាមួយ ក្លឹបដោយផ្ទាល់នូវតម្លៃខ្លួន គឺ ២១លានផោន ។
ខ្សែប្រយុទ្ធក្លឹប Barcelona និងជាកីឡាករជម្រើសជាតិ អេស្ប៉ាញ ឈ្មោះថា Pedro បានបង្កើតទំនាក់ទនងផ្ទេរចូល Man Uited ចាប់តាំងតែទីផ្សារកីឡាករបានបើកទ្វារមកម្ល៉េះក្នុងតម្លៃខ្លួន ២២លានផោន ប៉ុន្ដែទន្ទឹមគ្នានឹងពេលនេះ យោងតាមការចុះផ្សាយរបស់គេហទំព័រ ប៊ីប៊ីស៊ី បានឲ្យដឹងថា កីឡាករត្រូវក្លឹប Chelsea លូកដៃទិញយកទៅវិញ ក្នុងតម្លៃខ្លួនតែ ២១លានផោន តែប៉ុណ្ណោះ ។
Pedro និងធ្វើដំណើរមកកាន់ Chelsea នៅចុងសប្ដាហ៍ ដើម្បីទំនាក់ទំនង ចរចាបញ្ចប់ពីរឿងទីផ្សារមួយ នេះ ហើយកីឡាករ ក៏ត្រូវបានគេអះអាងថា នឹងក្លាយជាមុខសញ្ញាទី២ ដែល Chelsea ក្នុងសប្ដាហ៍តែមួយ អាចទិញបានកីឡាករដល់ទៅ ពីររូបគឺទី ១កីឡាករ Baba Rahman ដែលជាខ្សែការពារជម្រើសជាតិ Ghana ។
Chelsea បានបាក់មុខ ៣លើកហើយលើទីផ្សារកីឡាករខ្សែការពាររបស់ក្លឹប Everton ដែលតម្លៃដេញថ្លៃទី១ក្លឹប ហ៊ានឲ្យ ២០ផោន ទី២ ២៦លានផោន និងទី៣ រហតដល់ទៅ ៣០ លានផោន ប៉ុន្ដគណៈគ្រប់គ្រងក្លឹប បានអះអាងថា បើឈានដល់ ៤០លានផោន អាចនឹងមើលលុយ ហើយគិតសារជាថ្មីខ្លះ ។ ដោយហេតុដូច្នេះ Chelsea ក៏បង្វែទិសដៅមកចាប់អារម្មណ៍ខ្សែប្រយុទ្ធម្នាក់ទៀត ដោយគ្រោងនឹងចុះហត្ថលេខា នៅក្នុងសប្ដាហ៍នេះ។
Pedro បានពន្យាពេល ចរចារ រឿងទីផ្សារផ្ទេរចូល Man United ជាមួយលោក Louis Van Gaal មួយលើករួចមកហើយ កាលដើមសប្ដាហ៍ ឥលូវនៅពេលនេះ កីឡាករបែរជាសម្រេចចិត្ដផ្ទេរមកកាន់ Chelsea ទៅវិញ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី