CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ចប់ហើយ ក្រោយចិន-អាមេរិក ព្រមព្រៀងឲ្យអនុវត្តន៍ទណ្ឌកម្ម ពេញលេញលើ កូរ៉េខាងជើង

(វ៉ាស៊ីនតោន)៖ ទីបំផុតទីក្រុងប៉េកាំង មិនអាចអត់ធ្មត់នឹងភាពគឃ្លើន របស់កូរ៉េខាងជើង បានទៀតឡើយ ដោយក្នុងកិច្ចប្រជុំ ដាច់ដោយឡែក រវាងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និង លោកប្រធានាធិបតីចិន ស៊ី ជិពីង មេដឹកនាំទាំងពីរបាន ព្រមព្រៀងគ្នាថា នឹងអនុវត្តន៍ឲ្យបាន ពេញលេញចំពោះទណ្ឌកម្មដែលអន្តរជាតិបានដាក់លើកូរ៉េខាងជើង។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។

មេដឹកនាំទាំងពីរក្រៅពីការពិភាក្សាបញ្ហាសកលធំៗមួយចំនួននោះ ក៏នៅឆ្លៀតឱកាសចែករំលែកនូវ ទស្សនៈរៀងៗខ្លួន ជាពិសេសការ បង្រួមភាពខុសគ្នាទាំងឡាយ រវាងមហាអំណាចពិភពលោកទាំងពីរ ដើម្បីអាច ឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កើតឡើងបាន។ កិច្ចសហការដោះស្រាយបញ្ហារួម គ្នានោះ គឺដូចជាបង្កអសន្តិសុខដោយការបាញ់គ្រាប់មីស៊ីល និងសាកល្បងអាវុធ នុយក្លេអ៊ែររបស់ កូរ៉េខាងជើង ដែលត្រូវតែមានប្រទេសទាំងពីររួមដៃគ្នាដោះស្រាយ៕




ប្រភព ៖ CNA

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: north korea south korea missile satellite