ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ អារ៉ាប៊ីសាអូឌីត ទទួលរងនូវការវាយប្រហារដោយគ្រាប់បែក
អត្តឃាតចំនូន ៣ ករណី នៅក្នុងទីក្រុង ៣ផ្សេងៗគ្នា។ ការវាយប្រហារនេះ សុទ្ធតែសំដៅទៅ
លើកងកម្លាំងសន្ដិសុខ និងបណ្ដាទីតាំងដែលជាផលប្រយោជន៍របស់អឺរ៉ុប។
ទំព័រ Guardian ឱ្យដឹងថា ករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតដំបូង ត្រូវបានធ្វើឡើង
តាំងពីព្រឹមព្រលឹមម្សិលមិញ នៅក្បែរស្ថានកុងស៊ុលអាមេរិក ក្នុងក្រុង Jeddah។ ការបំផ្ទុះគ្រាប់
បែកអត្តនេះ បានធ្វើឱ្យជនល្មើសស្លាប់ និងនគរបាលច្រើននាក់ រងរបួស។
ចំណែកនៅឯក្រុង Qatif ភាគខាងកើតអារ៉ាប៊ីសាអូឌីត ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បាន
ព្យាបាលវាយប្រហារទៅលើវិហារអ៊ីស្លាម Shiite ប៉ុន្តែ មិនបានសម្រេច។ ជនបំផ្ទុះគ្រាប់បែបបាន
ស្លាប់ ប៉ុន្តែពុំមានអ្នកណាម្នាក់រងរបួសនោះទេ។
ការវាយប្រហារធំបំផុត ត្រូវបានធ្វើឡើងនៅ Medina បណ្ដាលឱ្យមនុស្សស្លាប់ ៤នាក់ និងម្នាក់
រងរបួស។ Medina គឺជាទីក្រុងល្បីឈ្មោះមួយ ដែលប្រមូលផ្ដុំដោយអ្នកកាន់សាសនាអ៊ីស្លាម
ព្រោះទីនេះគឺជាកន្លែងបូជាសព Mohammed។
ការវាយប្រហារផ្ទួនៗគ្នានេះ ត្រូវបានគេជឿថា មានជាប់ទាក់ទឹននឹងគ្នា ហើយវាកើតឡើងក្នុង
អំឡុងពេលរដូវបុណ្យ Ramadan របស់សាសនិកអ៊ីស្លាមជិតនឹងបញ្ចប់។ មកដល់ពេលនេះ
មិនទាន់មានក្រុមណាមួយ ចេញមកទទួលខុសត្រូវចំពោះការវាយប្រហារទាំងបីលើកនេះនៅ
ឡើយ។ ប៉ុន្តែ តាមការវាយតម្លៃ ករណីវាយប្រហារនេះអាចនឹងជាប់ទាក់ទឹននឹងក្រុមរដ្ឋអ៊ីស្លាម
IS ។
គួររំលឹកថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៤ ក្រុមរដ្ឋអ៊ីស្លាម បានបើកការវាយប្រហារដោយ
គ្រាប់បែកអត្តឃាត និងការបាញ់រះជាច្រើនលើក នៅ អារ៉ាប៊ីសាអូឌីត សម្លាប់មនុស្សជាច្រើន
នាក់ ក្នុងនោះភាគច្រើនគឺកងកម្លាំងរក្សាសន្តិសុខ និងសហគម Shiite។
ប្រែសម្រួល ៖ បុត្រា