ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិ កម្ពុជា បានបង្ហាញពីការសោកស្ដាយជាខ្លាំងនឹងលទ្ធផល ក្រោយទទួលបាន ដោយពិន្ទុ ៦-០ កាលពីយប់មិញ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អ្នកគាំត្រទាំងអស់ ។
កាលពីប៉ុន្មាននាទីមុននេះ កីឡាករ ប្រាក់មុន្នីឧត្ដម ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការសុំទោសពីប្រិយមិត្ដគាំទ្រជនរួមជាតិទាំងអស់ ចំពោះលទ្ធផលប្រកួត កាលពីយប់មិញដែល ក្រុមជម្រើសជាតិកម្ពុជាត្រូវ បរាជ័យ ក្រោមថ្វីជើងរបស់ ជម្រើសជាតិ ស៊េរីយ៉ា ក្រោមលទ្ធផលពន្ទុ ៦-០ ។
កីឡាករ ប្រាក់មុន្នីឧត្ដម បានរៀបរាប់ពាក្យជាច្រើន លើទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួន របស់គាត់ថា " សូមអភ័យទោសដល់ទស្សនិកជនទាំងអស់ដែលបានខិតខំមកមើលទាំងមេឃភ្លៀង និងគាំទ្រដល់ក្រុមជម្រើសជាតិរបស់យើង ហើយពួកយើងមិនអាចរកលទ្ធផលល្អជូនក្រុម និងអ្នកទាំងអស់គ្នាបាន។ យើងនឹងខិតខំប្រឹងប្រែងបន្ថែមដើម្បីលទ្ធផលល្អជូនប្រទេសរបស់យើង។ សូមអរគុណសំរាប់ការគាំទ្រដ៏អស្ចារ្យដែលអ្នកទាំងអស់គ្នាបានផ្តល់មកកាន់ពួកយើង។ "
ប៉ុន្ដែមិនជាថ្វីនោះទេ ស្របពេលដែល កម្ពុជា ត្រូវបរាជ័យនោះ លោក Fajr Ibrahim ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ ស៊េរីយ៉ា បានកោតសរសើរ កីឡាករខ្មែរថា មានទេព្យកោសល្យល្អ ប៉ុន្ដែក្នុងវិស័យបាល់ទាត់ ត្រឹមតែមានទេពកោសល្យល្អ មិនទាន់គ្រប់គ្រាន់នោះទេ គឺកីឡាករម្នាក់ៗត្រូវ មានមូលដ្ឋានគ្រឹះពីក្រោមឲ្យបានល្អសិន។ បើយោងតាម Lookingtoday។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Facebook, Prak Monyudom