CamNews

ព័ត៌មានអន្តរជាតិ 

គ្រូបង្រៀនម្នាក់ត្រូវបានបញ្ឈប់ពីការងារ ព្រោះតែអូសសក់ និងវាយក្បាលសិស្សមានជម្ងឺផ្នែកស្មារតី (វីដេអូ)

គ្រូបង្រៀនម្នាក់នៅអាមេរិកត្រូវបានបណ្ដេញចេញពីការងារ ក្រោយពីវីដេអូដែលបង្ហាញថា នាង
ធ្វើបាបកូនសិស្សដែលមានជម្ងឺផ្នែកស្មារតី ត្រូវបានបង្ហោះលើបណ្ដាញសង្គម។

Linda Winters-Johnson ជាគ្រូបង្រៀននៅសាលាមធ្យមសិក្សា Greenville រដ្ឋ Mississippi បាន
អូសសក់ និងវាយដំទៅលើក្បាលរបស់សិស្សម្នាក់ដែលមានជម្ងឺផ្នែកស្មារតី។ វីដេអូបង្ហាញអំពី
សកម្មភាពនេះត្រូវបានបង្ហោះលើ Facebook កាលពីថ្ងៃទី ៦តុលា ដោយឈ្មោះ Kesha Williams
ដែលជាអាណាព្យាបាលម្នាក់ដែលមានកូនរៀននៅសាលាជាមួយគ្នា នេះបើតាមទំព័រ Mirror។

វីដេអូនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកលេង Facebook។ ក្រុមប្រឹក្សា
ភិបាលនៃសាលា Greenville បានសម្រេចបញ្ឈប់ Winters-Johnson ពីការងារ។

Lekesha Redmon ដែលជាម្ដាយរបស់សិស្សដែលត្រូវគ្រូធ្វើបាបខាងលើ មិនទាន់មានប្រតិកម្មអ្វី
ក្នុងរឿននេះ។

នាយកសាលា លោកគ្រូ Xavier M. Hodo ឱ្យដឹងថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេត។ Winters
-Johnson អាចនឹងត្រូវបានផ្អាក ឬដកហូតលិខិតអនុញ្ញាតក្នុងការបង្រៀនពិសេស។ លទ្ធផលនៃ
ការស៊ើបអង្កេតនឹងត្រូវបានប្រកាសនៅថ្ងៃទី ៤វិច្ឆិកាខាងមុខ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror


Tags: គ្រូបង្រៀន វាយ​ដំសិស្ស អាមេរិក Linda Winters-Johnson