ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal កាលពីព្រឹកមិញបាន ស្រោចស្រង់អាយុជីវិត ម្ដងទៀតហើយ ក្រោយពីផ្ដួលក្រុមជើងខ្លាំងរបស់ អាល្លឺម៉ង់ គឺក្លឹប Bayern Munich ត្រឹមលទ្ធផលពិន្ទុ ២-០ ក្នុងទឹកដីពហុកីឡរដ្ឋានEmirates Stadium ។
មួយប្រកួតចុងក្រោយ ដែលក្លឹប Arsenal នឹងត្រូវធ្លាក់ចេញពីវគ្គប្រកួតចាប់ក្រុម នៃព្រឹត្ដិការណ៍ Champions League ដែលប៉ះជាមួយដៃគូរមកពីទឹកដីអាល្លឺម៉ង់ គឺក្លឹប Bayern Munich បានសម្រេចលទ្ធផលដោយមិនគួរឲ្យជឿ ២-០ ដោយបច្ចេកទេសនៃការរកគ្រាប់បាល់របស់កីឡាករ Olivier Giroud នៅនាទីទី ៧៧ នឹង កីឡាករ Mesut Ozil នៅនាទីទី ៩០ ។
ក្ដីសង្ឃឹមរបស់ Arsenal ចង់ឈានទៅដល់នាទីចុងក្រោយនៃវគ្គចាប់ក្រុម ពិតជាគ្រោះថ្នាក់ជាខ្លាំង បន្ទាប់ពីក្រុម បានត្រូវចាញ់ពីរការប្រកួតមុនហើយនោះ គឺ Dinamo Zagreb និង Olympiakos ។ ប៉ុន្ដែដោយសំណាងល្អ មួយការប្រកួតចុងក្រោយ ក្លឹបអាចផ្ដួល សមាជិកក្រុមដោយជោគជ័យ ហើយទទួលបានពិន្ទុ ៣ ស្មើ Dinamo Zagreb ។
សមាសភាពកីឡាករ ដែលក្លឹប Arsenal ដាក់ចូល គឺ៖
កីឡាករ Cech, Bellerín, Mertesacker, Koscielny, Monreal, Cazorla, Coquelin, Ramsey ( ប្ដូរចូល Oxlade-Chamberlain នៅនាទីទី ៥៧), Özil, Sánchez (ប្ដូរចូល Gibbs នៅនាទីទី ៨២ ), Walcott ( ប្ដូរចូល Giroud នៅនាទីទី៧២ )
សមាសភាពកីឡាករ របស់ក្លឹប Bayern Munich វិញគឺ
កីឡាករ Neuer, Lahm, Boateng, Alaba, Bernat, Alonso (ប្ដូរចូល Kimmich នៅនាទីទី ៧០), Müller, Thiago Alcántara, Vidal (ប្ដូរចូល Rafinha នៅនាទីទី ៧១ ), Douglas Costa, Lewandowski