ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Real Madrid ជនជាតិ វែល បានរងរបួសផ្នែកត្រង់សាច់ដុំកំភួនជើង ហើយក្លឹបមិនទាន់ហ៊ានធានាអះអាងពីពេលវេលា ដែលកីឡាករអាចនឹងវិលត្រឡប់ចូលលេងបានដូចមុននោះទេ។
Gareth Bale ត្រូវបានបង្ខំចិត្ដចាកចេញពីការប្រកួតក្នុងកំលុងពេល នាទីប្រកួតរវាងក្លឹប Real Madrid ប៉ះជាមួយ Shakhtar Donetsk បន្ទាប់ពីរយៈពេល ១ម៉ោង ក្នុងព្រឹត្ដិការណ៍ Champions League ដោយបញ្ចប់លទ្ធផល ប្រកួតគឺ ៤-០ ។ អ្នកនាំពាក្យរបស់ក្លឹប បានអះអាងប្រាប់អ្នកសារព័ត៌មានថា " Bale ត្រូវបានធ្វើការពិនិត្យទៅគឺមាន បញ្ហាផ្នែកសាច់ដុំកំភួនជើង នៅជើងខាងឆ្វេងរបស់គាត់ ហើយលក្ខខណ្ឌនៃព្យាបាល មិនទាន់ដឹងច្បាស់នៅឡើយទេ។ បញ្ហាដូចគ្នាកាលពីរដូវកាលមុន Bale ចំណាយពេលរហូតដល់ទៅ ជិត បីសប្ដាហ៍ ទើបអាចចូលលេងបានធម្មតា ប៉ុន្ដែម្ដងនេះ មិនហ៊ានកំណត់នោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ thehardtackle