ឆើតជាមន្ត្រីធំម្នាក់នៅក្រសួងមួយ គាត់មានប្រាក់កាស និងមិត្តភក្តិជាច្រើន ហើយពួកគាត់តែងបបួលគ្នាដើរលេងស៊ីផឹកមិនសូវចូលផ្ទះទេ ទោះបីប្រពន្ធជេរស្តីយ៉ាងណាក៏ដោយ។ ល្ងាចមួយនៅពេលដែលឆើតមិនទាន់ទៅដើរលេង ប្រពន្ធក៏បាននិយាយទៅកាន់ប្តីរបស់ខ្លួនថាៈ 
ប្រពន្ធៈ បងល្មមកែខ្លួនហើយខ្លួនបងចាស់ហើយ បើមិនខ្មាស់ញាតិក៏ខ្មាស់កូនចៅដែរ។

ឆើតៈ យី! ចំជាប្រពន្ធល្អរបស់បងមែន ដឹងថាប្តីចាស់ក៏អោយប្តីកែខ្លួន មិនអីទេពី បីថ្ងៃទៀតបងនឹងទៅភ្នំពេញអោយគេម៉ាស្សាមុខមាត់ស្បែក ធានាថាពិតជាស្អាតដូចកាលនៅកំលោះអញ្ចឹង។ 
ប្រពន្ធៈ ខ្ញុំអោយបងកែខ្លួនឈប់ដើរលេងយប់ទៀត មិនមែនអោយបងទៅម៉ាស្សាមុខមាត់នោះទេ។ 
ឆើតៈ អុញ........៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke