CamNews

តារា 

គង់ សុជាតិ រំ​លេច​ពិធី​ខួប​កំ​ណើត ជា​លើក​ដំបូង

ភ្នំពេញ៖ នេះជាលើកទី១ហើយ ដែលពិធីការិនីចាស់វស្សា មានឈ្មោះបោះសំឡេង អ្នកនាង គង់ សុជាតិ រំលេចជាសា ធារណៈ នៅការរៀបចំកម្មវិធីជប់លៀង ខួបកំណើតរបស់ខ្លួន បង្ហាញជាសាធារណៈ ឲ្យមហាជនបានឃើញ ពីភាព សប្បាយរីករាយ ជួបជុំគ្រួសារ ក្រោយរៀបការជាមួយ លោក ជា វិបុល ។

ពិធីការិនី កំពុងតែមានភាពលេចធ្លោខ្លាំង ប្រចាំស្ថានីយទូរទស្សន៍ MyTV អ្នកនាង គង់ សុជាតិ បន្ទាប់ពីរៀបការ សាងគ្រួសារ ជាមួយពិធីករបុរសសង្ហា លោក ជា វិបុល រួចមក គេសង្កេតឃើញថា ពិធីការិនីរូបនេះ ហាក់មានភាព ស្រស់ស្រាយ ចូលចិត្តចំណាយពេល ដើរលេងកម្សាន្ត នៅក្រៅប្រទេសច្រើន ។ មិនតែប៉ុណ្ណោះ សូម្បីតែថ្ងៃខួបកំណើត ដែលពីមុនមក នាងមិនធ្លាប់រៀបចំ និងបង្ហាញទស្សនិកជន ក៏ពេលនេះលេចចេញជារូបរាង ដោយមើល ទៅ គ្រួសាររបស់នាង ពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់ ។

បើទោះបីជាតារាស្រី អ្នកនាង គង់ សុជាតិ ជាតារាមួយដួង មានឈ្មោះល្បីក៏ដោយ តែសម្រាប់ពិធីជប់លៀងខួប កំណើតរបស់នាងនោះ គេមិនបានឃើញមានវត្តមាន តារាល្បីៗចូលរួមឡើយ ពោលមានត្រឹមតែសមាជិកគ្រួសារ របស់នាង និងមានលក្ខណៈតូចតាចតែប៉ុណ្ណោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh