បច្ចុប្បន្ន មានលេចឮព័ត៌មានមួយដែលនិយាយថា ប្រទេសចិនកំពុងសាងសង់មូលដ្ឋានថ្មីមួយ
នៅភាគខាងត្បូង ដើម្បីត្រៀមខ្លួនជាស្រេចក្នុងករណី ប៉ះទង្គិចអាវុធនៅលើសមុទ្រ នេះបើតាម
ការអោយដឹងពីទំព័រ The China Post ដកស្រង់ពីការបង្ហើបព័ត៌មានរបស់ទីភ្នាក់ងារស៊ើបការណ៍
សម្ងាត់របស់តៃវ៉ាន់។
មូលដ្ឋានដែលកំពុងត្រូវបានសាងសង់នៅក្នុងខេត្ត Fujian នេះ អាចត្រូវបានប្រើប្រាស់ដើម្បីរារាំង
នាវាចម្បាំង និងយន្ដហោះអាមេរិក និងជប៉ុន ឬប្រទេសដទៃទៀត ចូលមកក្នុងសមុទ្រចិន នៅក្នុង
ករណីមានការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់កំពុងមានការដណ្ដើមគ្នា។
នៅពេលត្រូវបានសាងសង់រួចរាល់ កងទ័ពចិននឹងបញ្ជូនយន្ដហោះចម្បាំង J-10, Su-30 យន្ដហោះ
វាយលុកគ្មានអ្នកបើកបរ និងកាំជ្រួច S-300 មកកាន់មូលដ្ឋាននេះ។
ចិនបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង
ចំពោះស្ថានភាពនាពេលថ្មីៗនេះ អតីតរដ្ឋមន្ដ្រីការពារជាតិជប៉ុន លោក Yuriko Koike យល់ថា ចិន
កំពុងពង្រីក និងអនុវត្តនូវនិយមន័យ "ផលប្រយោជន៍គោល" សម្រាប់ប្រជុំកោះ Senkaku និងសមុទ្រ
ចិនខាងត្បូងទាំងមូល ដែលបច្ចុប្បន្នកំពុងមានការប្រទាញប្រទង់គ្នាពីភាគីមួយចំនួន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing