CamNews

តារា 

ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ លេចឮថាមាន​ស្នេហាក្រៅឆាក ខណៈអាល់ប៊ុមថ្មី​រួមគ្នាត្រៀមចេញ

ភ្នំពេញ៖ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បន្ទាប់ពីមានព័ត៌មានថា នាងត្រូវបាន ហង្សមាស
ផ្អាកលើកស្ទួយ ពេលនេះកំពុងតែត្រៀម ចេញអាល់ប៊ុមថ្មី ដើម្បីលុបបំបាត់ពាក្យ ចចាមអារ៉ាម
គ្មានការពិត ហើយក្នុងអាល់ប៊ុមថ្មីនេះ នាងបានចាប់ដៃគូជាកម្លោះសង្ហា ឆន សុវណ្ណារាជ ជាថ្មី
ដើម្បីវាយលុយទីផ្សារ ចម្រៀងបន្ថែមទៀត បន្ទាប់ពីនាងសម្រាកអស់មួយខ្យល់ធំ ដើម្បីឲ្យតារា
ចម្រៀងរួមទ្រនំមានលទ្ធភាព ក្នុងការស្វែងរកភាពល្បីល្បាញ ព្រោះបើនាងនៅតែបន្តចេញបទ
ចម្រៀង តារារួមផលិតកម្ម ដែលមានភាពលេចធ្លោតិចបំផុត គឺគ្មានឱកាសសាង ប្រជាប្រិយភាព
បានឡើយ ព្រោះពួកគេខ្លះមិនអាច បានទាំងព្រមដូច ឱក សុគន្ធកញ្ញា ទេ ពោលបើបានសំឡេង
អន់រាំ បើបានរាំគឺអន់សំឡេង ។ ដូចនេះឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀង មានទីផ្សារខ្ពស់
ជាងគេ ក្នុងផលិតកម្មដ៏ធំនេះដដែល ។

បន្ទាប់ពីបែកបាក់ចំណងស្នេហ៍ ជាមួយតន្រ្តីករមាឌធំ រ៉េតធី ដូណា រួចមក តារាចម្រៀងស្រីល្បី
ដាច់គេ ឱក សុគន្ធកញ្ញា មិនមានពាក្យចចាមអារ៉ាម ស្នេហ៍ជាមួយអ្នកណាផ្សេងទៀតឡើយ តែ
នាងហាក់ទទួលការស្និទ្ធស្នាល យ៉ាងចម្លែកជាមួយ តារាចម្រៀងរាងសង្ហា ឆន សុវណ្ណរាជ សូម្បី
តែក្នុងការប្រគំតន្រ្តី ហង្សមាស មហាសង្រ្កានកន្លងមកនេះ ក៏អ្នកទាំងពីរច្រៀងឆ្លើយឆ្លងគ្នា ក្នុងបទ
ប្រពៃណីយ៉ាងផ្អែមល្ហែម ជាពិសេសតែម្ដង ដែលនាំឲ្យមហាជន កោតសរសើរថា ពិតជាសមគ្នា
ឥតខ្ចោះ។

ម្យ៉ាងវិញទៀត បើនៅក្រៅពីឆាកតន្រ្តី គេតែងតែឮជារឿយៗ ពីការកោតសរសើរមិនដាច់ពីមាត់
របស់តារាចម្រៀងកម្លោះសង្ហា ឆន សុវណ្ណារាជ ចំពោះតារាចម្រៀងស្រីលំដាប់កំពូល ឱក សុគន្ធ
កញ្ញា ថានាងជានារីដែលមានអត្តចរិកល្អ ចេះជួយមិត្តភក្តិ ថែមទាំងមិនចេះប្រកាន់ថា តួល្បី ឬ មិន
ល្បីទេ គឺនាងអាចច្រៀងជាមួយបានទាំងអស់។ លោកថែមទាំងបានរំឭកពីកាល ចូលសិល្បៈដំបូងៗ
ភាគច្រើន ពេលចុះតាមខេត្ត គឺច្រើនជួប សុគន្ធកញ្ញា ដែលហាក់បង្ហាញថា លោកកំពុងតែមានអា
រម្មណ៍ល្អ ជាមួយតារាចម្រៀងស្រីល្បីដាច់គេរូបនេះ ។

ចំណែកតារាចម្រៀងស្រី ដែលពូកែរាំច្រៀង ឱក សុគន្ធកញ្ញា វិញ មិនដែលនិយាយអ្វីទាំងអស់ ទាក់
ទងនឹងជីវិតឯកជនរបស់ខ្លួន គ្រប់រឿងទាំងអស់ មិនថា រឿងអ្វីនោះទេនាងតែងតែ បដិសេធមិនមែន
ជាការពិតទាំងអស់ ។ ប្រភពពីក្នុងផលិតកម្មហង្សមាស បានឲ្យដឹងថា អាល់ប៊ុមថ្មីនេះ ប្រហែលជា
អាចចេញលក់ លើទីផ្សារឆាប់ៗនេះ ដែលក្នុងអាល់ប៊ុមនោះសុទ្ធសឹង ជាបទសម្រាំងយ៉ាងពិសេស។
អ្វីដែលសំខាន់ គេហាក់រំពឹងលើជោគជ័យច្រើន ព្រោះការចាប់ដៃគូរបស់ ឆន សុវណ្ណារាជ និងសុគន្ធ
កញ្ញា ច្រើនទទួលបានជោគជ័យខ្ពស់។

តែមិនដឹងថាពួកគេនឹងចាប់ដៃគ្នា នៅក្រៅសិល្បៈដែរឬយ៉ាងណាទេ? ទស្សនិកជនហាក់ចង់ឲ្យ តារា
ចម្រៀងទាំងពីរដួងនេះ ជួបគ្នាក្រៅពិភពចម្រៀង ។ ម្យ៉ាងអ្នកទាំងពីសុទ្ធតែ ជាតារាដែលមានរូបរាង
ស្រស់ស្អាត ស្រស់សង្ហា ល្បីដូចគ្នា ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ប្រសិនបើចាប់ដៃគ្នា សាងសុ-
ភមង្គលទៅថ្ងៃអនាគត៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhorn sovanreach sokun kanha love each other entertainment singer khmer stars