CamNews

ប្លែកៗ 

ប្លែកៗ ៖ សិល្បៈនៃការថតរូបអាក្រាតកាយ តាមទីសាធារណៈ

ប្រាកដណាស់ថា គ្មានអ្វីស្រស់ថ្លាជាជាងការដែលបានមុជទឹកក្តៅឧណ្ឌៗ​ នោះទេក្រោយពី
លោកអ្នកចំណាយពេលពេញមួយថ្ងៃ ក្នុងការធ្វើការងារ ។  ហើយមានរឿងចម្លែកមួយបាន
កើតឡើង តែជាដំបូង សំនូរចោទសួរលោកអ្នកថា  តើលោកអ្នកហ៊ានអោយគេថារូបលោក
អ្នកដែរឬទេ ខណៈពេលដែលលោកអ្នកអាក្រាតកាយ កំពុងមុជទឹក នៅក្នុង bathtub ដោយ
ការថតរូបនោះធ្វើទៅបានដោយថត នៅតាមទីសាធារណៈ នៅមន្ទីរពេទ្យ ឬ ក៏នៅតាមការិ
យាល័យធ្វើការជាដើម។

ផ្ទុយទៅវិញ  ទាក់ទិននឹងបញ្ហាមួយនេះ   មានជាងថតរូបម្នាក់ដែលមានឈ្មោះ ថា  Mariko
Sakaguchi  មានគំនិតប្លែកៗ និង មានសេចក្តីក្លាហាន  ក្នុងការបង្កើតគំរោងមួយ ដែលមាន
ឈ្មោះថា 'One Hundred Views of Bathing' ដែលគំរោងនេះផ្ទាល់ នាងត្រូវថតរូបរបស់នាង
កំពុងតែមុជទឹកនៅក្នុង bathtub បុរាណរបស់ជនជាតិជប៉ុនដោយការថតរូបទាំងអស់ត្រូវថត
តាមទីសាធារណៈ​ ក៏ដូចជាកន្លែងឯកជនមួយចំនួនទូទាំងទីក្រុង។

គួរបញ្ជាក់ផងដែរថា សិល្បៈនៃការថតរូបទាំងអស់នោះ គឺត្រូវបានរួមផ្សំ ភាពទាន់សម័យនិង
បុរាណ ក៏ដូចជាលក្ខណៈសាធារណៈ និងឯកជនជាដើម ហើយវាក៏ជាគំនិតមួយថ្មី ហើយប្លែក
ក្នុងការដែលនឹកឃើញសិល្បៈនៃការថតរូបបែបនេះ​។​ លើសពីនេះទៅទៀត ​ក៏នៅតែមានការ
ងើយឆ្ងល់ថាតើ នាងធ្វើវាទៅបានយ៉ាងដូចម្តេច?

ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost


Tags: international news strange entertainment