CamNews

រថយន្ត 

រថយន្តថ្មីល្បឿនលឿនជាងគេបំផុតលើលោក របស់ Shelby SuperCars

ក្នុងព្រឹត្តិការណ៍ Pebble Beach Concours d�Elegance ដែលត្រូវបានប្រារព្ធឡើងដើមខែ
សីហានៅ Monterey រដ្ឋ California (អាមេរិក) ក្រុមហ៊ុន Shelby SuperCars (SSC) បាន
នាំរថយន្តយ៉ាង​ទំនើបរបស់​​ខ្លួនមកបង្ហាញ។

អ្នកទទួលខុសត្រូវនៃការរចនារថយន្តទំនើបSSC Tuatara នេះគឺលោកJason Castriota ដែល
​ត្រូវជា​អ្នក​រចនាឡើងម៉ូដែលP4/5 Pininfarina របស់Ferrari និងBirdcage របស់Maserati។
រថយន្តTuatara ដែលត្រូវបានបង្ហាញនៅពិព័ណ៌ Monterey នេះគ្រាន់តែជាម៉ូដែលConcept
តែប៉ុណ្ណោះ គឺមានន័យថាវាមិនទាន់មានម៉ាស៊ីន និងគ្រឿងខាងក្នុងនោះទេ។ ប៉ុន្តែគេបាន
ឲ្យដឹង​ថា​ម៉ូដែលពិតរបស់វានឹងមានម៉ាស៊ី ៧.០លីត្រV8 ថាមពល ១.៣៥០សេះប្រអប់លេខ
SMGអូតូ ឫប្រអប់ដាក់លេខដោយដៃ តាមចិត្តចង់។ តួឡានត្រូវធ្វើពីសរសៃរការបោន
ឡាស្សាំងក៏ត្រូវបាន​ធ្វើពី​ការបោន។

លោក Jerod Shelby អ្នកបង្កើត SSC បានឲ្យដឹងថាសកម្មភាពផលិតរបស់រោងចក្រ SSC
នៅ Washington គឺ40គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែលោក Shelby សង្ឃឹមថាឆ្នាំនេះ(ឆ្នាំ២០១១)
នឹងផលិត​​​បាន១៦គ្រឿង ពីព្រោះឥឡូវខែសីហាហើយ។ រថយន្ត Tuatara ដំបូងប្រហែល
​នឹង​ចេញ​លក់​នៅដើមឆ្នាំ២០១៣ ហើយតំលៃចេញពីរោងចក្រប្រហែល១លានដុល្លា។
ដល់ពេល​បច្ចុប្បន្ននេះ​ មិនទាន់មានតំលៃប្រាកដច្បាស់លាស់នោះទេ។

នេះជារថយន្តដ៏ទំនើប ដែលត្រូវបានគេសង្ឃឹមថានឹងជួយ SSC យកឲ្យបានឋានន្តរជាអ្នក
ផលិត​រថយន្តមានល្បឿន​លឿនជាងគេបំផុតនៅលើពិភព​លោក។ នៅឆ្នាំ២០០៧ ជាមួយនឹង
ម៉ូដែល Ultimate Aero TT ដែលមានល្បឿន ៤១៣គ.មក្នុងមួយម៉ោង SSC បានឈ្នេះBugatti
(ម៉ួដែលVeyron) ក៏ប៉ុន្តែ បន្ទាប់មក Bugatti បានដណ្តើម​ឡើងវិញ​ដោយ​រថយន្តទំនើបVeyron
Super Sport ដែលមានល្បឿន៤១៥គ.មក្នុងមួយម៉ោង។













ប្រភព៖ vnn.
ដោយ៖ មិនា.

Tags: