CamNews

គ្រោះថ្នាក់ 

ឈឺ​ដៃ​ជាង​មួយ​ខែ ដល់​ជួប​គ្រូពេទ្យ​​ បែរជារកឃើញចង្កឹះមួយដើម កប់​ក្នុង​សាច់​ដៃ

(ចិន)៖ បុរសម្នាក់ រស់នៅប្រទេសចិន បានទៅកាន់មន្ទីរពេទ្យមួយ បន្ទាប់ពីដៃរបស់គាត់ប្រែក្លាយ ជាធុំក្លិនមិនស្រួល ព្រោះតែចង្កឺះមួយដើមបុកទម្លុះចូល​ ក្នុងដៃអស់ រយៈពេលជាងមួយខែមកហើយ ដែលហេតុការណ៍នេះ កើតឡើងនៅពេលដែលបុរស រងគ្រោះ ព្យាយាមបើកគម្របដបស្រាបៀរ។

នៅថ្ងៃកើតហេតុ Zeng ហាក់ដូចជា មានអាការៈស្រវឹង ហើយ​គាត់ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ខណៈព្យាយាមគាស់គម្របដបស្រាបៀរ ធ្វើឲ្យចង្កឹះឈើមួយដើម ជ្រុលទៅបុកទម្លុះចូលសាច់ដៃគាត់តែម្តង ប៉ុន្តែបុរសរូបនេះ ហាក់ដូចជាមិនដឹងថា ចង្កឹះកប់ក្នុងដៃទេ បែរជាថាកំទេច ឈើជាប់ក្នុងស្បែកទៅវិញ។

ក្រោយពីសំអាតរបួសរួច Zeng មានអារម្មណ៍ថា ស្រួលខ្លួនតែប៉ុន្មានថ្ងៃក្រោយមក ដៃរបស់គាត់ក៏ឈឺឡើងវិញ និងចាប់ហើមខ្លាំងទើប Zeng ប្រញាប់ទៅកាន់មន្ទីរពេទ្យ​ម្តងទៀត ហើយក្រុមគ្រូពេទ្យ​បានប្រើតំបៀត​ ទាញយកចង្កឹះនោះចេញពីដៃ ជនរងគ្រោះបានជោគជ័យ ដោយឃើញចង្កឹះដែលជាប់ក្នុងសាច់ដៃនោះ មានប្រវែងប្រមាណ ៨សង់ទីម៉ែត្រ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: china Chemical Int news Hot news