ផលិតផលថ្មីរបស់ Halo2Cloud អាចបញ្ជូលថាមពល ទាំងថ្មទូរស័ព្ទ ទាំង iPad ហើយលក់ក្នុងតម្លៃ
៦៦ដុល្លារ ក្នុងមួយគ្រឿង។
Dan Weinstein និង Garold Miller
កាលពីឆ្នាំ ២០១០ ដោយសារដឹងអំពីការពេញនិយមនៃការប្រើប្រាស់ទូរស័ព្ទ ដែលធ្វើឱ្យមានតម្រូវ
ការនៃការបញ្ចូលថ្មចល័ត បុរសវិស្វករ Dan Weinstein និងអ្នករចនាគ្រឿងអលង្ការ Garold Miller
នៅអាមេរិក បានរកឃើញគំនិតមួយ នោះគឺបង្កើតប្រភេទឆ្នាំងសាកតូច និងប្រកបដោយម៉ូដែល។
Garold Miller ថ្លែងនៅលើទំព័រ CNN ថា ៖ “យើងខ្ញុំចង់បង្កើតផលិតផលមួយងាយស្រួលប្រើប្រាស់
ប៉ុន្ដែមានរូបរាងស្រស់ស្អាត គឺមិនមែនគ្រាន់តែជាប្រអប់ជ្រុងធម្មតានោះទេ”។
ក្រោយមក អ្នកទាំងពីរ ក៏បានបង្កើតក្រុមហ៊ុន Halo2Cloud និងរចនាជាឧបករណ៍បញ្ចូលថាមពល
ថ្មទូរស័ព្ទដែលមានឈ្មោះថា Halo មានរូបរាងដូចដើមក្រែមលាបបបូរមាត់។ ផលិតផលនេះ អាច
បញ្ចូលថាមពល ក្នុងរយៈពេល ៦ម៉ោង ឱ្យទូរទ័ព្ទចល័ត ម៉ាស៊ីនអានសៀវភៅ កាស Bluetooth និង
ឧបករណ៍លេងហ្គេម។ ឆ្នាំងសាកនេះ ក៏អាចទទួលថាមពលពីរថយន្ដ ឬកុំព្យូទ័រ តាមរយៈខ្សែ USB។
ឧបករណ៍និមួយៗ មានតម្លៃ ៣០ដុល្លារ។
ផលិតផល Halo ត្រូវបានដាក់លក់លើគេហទំព័រពាណិជ្ជកម្ម QVC កាលពីខែវិច្ឆិកា ឆ្នាំ ២០១១។
ប្រភេទឆ្នាំសាកនេះ ត្រូវបានស្រោបដោយលោហធាតុពណ៌ឆើតឆាយ និងមានរូបស្នាមជើងសត្វដ៏
ស្រស់ស្អាត ហើយក៏ជាផលិតផលដែលធ្លាប់លក់ដាច់បំផុតនៅលើគេហទំព័រខាងលើ។ Miller បាន
ឱ្យដឹងថា ៖ “យើងខ្ញុំ បានលក់ដាច់ ៣០៥,០០០គ្រឿង ក្នុងថ្ងៃដាក់លក់ដំបូង”។
ក្រុមហ៊ុន Halo2Cloud របស់ Dan Weinstein និង Garold Miller ទទួលបានប្រាក់ចំណេញចាប់ពី
ឆ្នាំ ២០១២ និងទទួលបានចំណូល ៩០លានដុល្លារ។
មកដល់ខែធ្នូនេះ ពួកគេបានបញ្ចេញផលិតផលថ្មី ដោយមានការអភិវឌ្ឍច្រើនជាងមុន និងបាន
បន្ដបង្កើតឯតទគ្គកម្មនៅលើទំព័រ QVC ដោយលក់បាន ៣៨០,០០០គ្រឿង ក្នុងថ្ងៃដំបូង និងរកបាន
ប្រាក់ ១៩លានដុល្លារ។ ផលិតផលមួយក្នុងចំណោមផលិតផលថ្មីទាំងឡាយ របស់ពួកគេ គឺ Halo
Pocket Power 5500 ប្រភេទធំ និងលក់ក្នុងតម្លៃ ៦៦ដុល្លារ ក្នុងមួយគ្រឿង។
ប្រាក់ចំណូល ៩០% របស់ Halo2Cloud គឺមកមកពីការដាក់លក់នៅលើ QVC ក្រៅពីនេះ គឺលក់
នៅលើបណ្ដាញ Staples, Amazon និងគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់។
រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះ លក់បានរាប់លានគ្រឿង និងកំពុងបង្កើនផលិតកម្ម ដើម្បីផ្គត់
ផ្គង់តម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន បច្ចុប្បន្ននេះ មានបុគ្គលិក ១៨នាក់ ហើយមានគម្រោងនឹង
ជ្រើសរើសបន្ថែម ៣០នាក់ ក្នុងរយៈពេលកន្លះឆ្នាំខាងមុខ។
Dan Weinstein និង Garold Miller បានបង្កើតឆ្នាំសាកតូច និងប្រកបដោយម៉ូដែល
ទោះជាសប្បាយចិត្តជាមួយនឹងជោគជ័យក្នុងមុខជំនួញ ប៉ុន្ដែស្ថាបនិកទាំងពីររូបនេះ នៅតែយល់ដឹងច្បាស់អំពីភាពហួសសម័យយ៉ាងឆាប់រហ័សនៃផលិតផលបច្ចេកវិទ្យា ដូច្នេះ ពួកគេក៏បាន និង
កំពុងសហការណ៍ជាមួយបណ្ដាក្រុមហ៊ុនធំៗ ដូចជា Disney ឬ សហព័ន្ធបាល់ទាត់អាមេរិក ដើម្បី
ពង្រីកទីផ្សារសម្រាប់ Halo ។ ពួកគេក៏ថែមទាំងមានបំណងនឹងវាយលុកទីផ្សារលំដាប់ខ្ពស់ ដោយចាប់ដៃជាមួយយីហោលំដាប់ប្រណិតនានាផងដែរ។ Weinstein ថ្លែងថា ៖ “យើងខ្ញុំ ត្រូវតែផ្លាស់ប្ដូរជា
បន្ដបន្ទាប់ ដើម្បីក្លាយជាអ្នកនាំមុខគេជានិច្ច”៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
គម្របកែវកាហ្វេ ជួយឱ្យ Resnikoff រកបាន រាប់លានដុល្លារ
មានពីរសែន “Like” លើ Facebook ដូចមានប្រាក់ខែខ្ពស់
ឆ្នាំ ២០១៤ ការងារប្រភេទណា ប្រាក់ខែខ្ពស់ នៅអាមេរិក?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN