CamNews

កីឡាអន្តរជាតិ 

Real Madrid រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ថ្នាក់ដឹកនាំ ក្រុមជម្រើសជាតិ វែល ព្រោះ Garath Bale

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុមបាល់ទាត់ ជម្រើសជាតិ Wales បានរិះគន់ និងស្ដីបណ្ដោសដល់កីឡាករក្នុងក្រុម Real Madrid ទាំង​អស់ជាមួយកំហុសដែលគាត់បានមើលឃើញ ចំពោះកីឡាករខ្សែប្រយុទ្ធ ឈ្មោះថា Garath Bale ដែលពួកគេប្រងើយកន្ដើយ ក្នុងកំលុងពេលលេង រហូតកីឡាករមានការ ប៉ះទង្គិចយ៉ាងខ្លាំងក្លា​ ពីរឿងរិះគន់​ មិនថាក្នុង និងក្រៅទឹកដីនោះទេ។​

លោក Chris Coleman ថ្នាក់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ​ Wales បានទទួចប្រាប់អ្នកសារព័ត៌មានថា កីឡាករខ្សែប្រយុទ្ធរបស់គាត់​មានការលំបាកជាខ្លាំងក្នុងរដូវកាលទី២ នេះ ជាពិសេសពាក្យសម្ដីរិះគន់​តែ​ម្ដងក្នុង​កំ​លុង​ពេល​ដែល​ក្រុម កំពុងតែជួបភាពយ៉ាប់យឺន រហូតដល់ថ្នាក់បណ្ដេញចេញនូវគ្រូ បង្វឹកទៀត​ផងគឺលោក ​Carlo Ancelotti ។​ Garath Bale មិនសូវមានកីឡាករណាយកចិត្ដទុកដាក់នោះទេ ក្នុងកំលុងប្រកួត ហើយតាមការសម្លឹងមើល កីឡាករ​របស់គាត់ តែងតែស្ថិតក្នុងទីតាំងល្អបំផុត តែមិនដែលមាន កីឡាករ​ណា​​មួយបោះបាល់ទៅឲ្យគាត់នោះទេ ពោលគិតថាគាត់ មិនខំប្រឹងអស់ពីសមត្ថភា​ព​។​ ឥរិយាបទបែប​នេះ វាដូចជាអន់ពេកហើយ សម្រាប់កីឡាករ ដោយនេះជាការគិតរបស់គាត់​ ប៉ុន្ដែបើសិនជាគាត់ មើលឃើញ ការសម្ដែង​ល្អបែបនេះ វិញគាត់នឹងប៉ះបាល់នេះទៅ ឲ្យកីឡាកររបស់គាត់បាត់ហើយ ។​

ស្របគ្នាទៅនឹង ពាក្យសម្ដីនេះផងដែរ លោក Rafael Benítez ដែលកំពុងតែត្រូវបាន​ទទួលការទុកចិត្ដថានឹង ក្លាយជា ថ្នាក់ដឹកនាំថ្មី របស់ក្រុម Real Madrid បានអះអាងថា​គាត់នឹង ធ្វើការហ្វឹកហាត់ និង ខិតខំប្រឹង​ប្រែង ជួយដល់ Garath Bale បំផុតដើម្បីធ្វើឲ្យកីឡាករមានភាពខ្លាំងបំផុតក្នុងក្រុម Real Madrid នៅថ្ងៃអានាគត។ 

ថ្នាក់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ វែល​ គឺលោក Chris Coleman​ 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ timeslive


Tags: Sport News Real Madrid