CamNews

ព័ត៌មានអន្តរជាតិ 

រញ្ជួយដីកម្លាំង 7,8 Richter នៅប៉ាស៊ីហ្វិកខាងត្បូង បង្កឱ្យមានការព្រមានអំពីរលកយក្ស

ការព្រមានស្ដីអំពីរលកយក្សត្រូវបានគេចេញផ្សាយ បន្ទាប់ពីមានគ្រោះរញ្ចួយដីមួយដែលមាន
កម្លាំង 7,8 Richter ធ្វើឱ្យញាប់ញ័រតំបន់មួយចំនួននៅ ប៉ាស៊ីហ្វិកខាងត្បូង។

យោងតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤និង៤០ ថ្ងៃ
ទី ៩ធ្នូ (ម៉ោងក្នុងស្រុក) នៅលំហសមុទ្រនៃប្រទេស Solomon ។ ចំនុចកណ្ដាលនៃការរញ្ជួយដី
នេះ ស្ថិតនៅចម្ងាយពី Honiara (រាជធានីរបស់ Solomon) ប្រហែល ១៩៣គីឡូម៉ែត្រ ទៅទិសខាង
ត្បូង និងមានជម្រៅជិត ៥០គីឡូម៉ែត្រ នេះបើតាម AP ។

គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យដាច់ភ្លើង និងដាច់ប្រព័ន្ធទូរស័ព្ទមួយរយៈពេលខ្លី នៅក្នុងតំបន់មួយ
ចំនួន។

នៅ Malaita ដែលជាកោះមួយនៅក្បែរតំបន់រញ្ជួយដី គេឃើញផ្ទះមួយចំនួនបានដួលរលំ ប៉ុន្តែ
ការខួចខាតមិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយ។

កោះ Solomon ស្ថិតនៅលើខ្សែក្រវាត់ភ្លើងនៅប៉ាស៊ីហ្វិក ដែលជាតំបន់មួយមានភ្នំភ្លើងច្រើនជាង
៤០០ ហើយវាមានគ្រោះរញ្ជួយដីកើតឡើងជាញឹកញាប់៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN


Tags: រញ្ជួយដី ប៉ាស៊ីហ្វិកខាងត្បូង