CamNews

ព័ត៌មានជាតិ 

សិស្សស្រីទី​១២ ម្នាក់គេចសាលារហូតគ្មានឈ្មោះប្រលង ប៉ុន្តែក្លាយឪពុកម្តាយស្តីបន្ទោស មានតែធ្វើរឿងបែបនេះ

ពោធិ៍សាត់៖ កាលពីម្សិលមិញនេះ មានអ្នកសង្កេតការណ៏នៅឯមណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ បានឃើញប្អូនស្រីម្នាក់ដែលសំងំលាក់ខ្លួនកន្លែងលក់នំចំណីក្នុងសាលា ហើយមូលហេតុនោះគឺ នាងបានគេចសាលារហូតគ្មានឈ្មោះប្រលង ប៉ុន្តែក្លាយឪពុកម្តាយស្តីបន្ទោស ទើបធ្វើជាស្លៀកពាក់មកប្រលងនឹងគេទៅ ។ 

ក្រោយមកខាងសាលាក៏បានធ្វើការទៅកាន់គ្រួសាររបស់ប្អូនស្រីមិនបញ្ចេញឈ្មោះរូបនេះ ដើម្បីសាកសួរ ហើយបន្ទាប់ពីនោះលោក អុឹម កុច ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តពោធិ៍សាត់ បានផ្តល់ជាមតិយោបល់ខ្លះៗ ដើម្បីឲ្យប្អូនស្រីមានទឹកចិត្តនិងខិតខំរៀនដើម្បីចូលប្រលងនៅឆ្នាំក្រោយវិញ ។

គួរបញ្ជាក់ឲ្យដឹងថា ការប្រលងបាក់ឌុបនៅក្នុងឆ្នាំ ២០១៧ នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី​ ២២ ខែសីហា ល្ងាចនេះហើយ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Anti-Corruption Unit


Tags: Local news Social news