ការរស់នៅឃ្លាតឆ្ងាយពីគ្រួសារមិនមែនជារឿងដែលមនុស្សគ្រប់រឿងប្រាថ្នាចង់ធ្វើនោះទេ ប៉ុន្តែដោយសារតែជីវភាព និងភាពខ្វះខាតទើបធ្វើឲ្យពួកគាត់គ្មានជម្រើស រហូតហ៊ានសម្រេចចិត្តចាកឆ្ងាយដើម្បីរកកម្រៃចិញ្ចឹមជីវិត ។ ហើយមានអ្នកខ្លះយូរៗឆ្លៀតឱកាសបានមកជួបគ្រួសារបានម្តង រីឯអ្នកខ្លះទៀតក៏មិនបាន ព្រោះខ្វះខាតថវិកា ឬ គ្មានពេលវេលាជាដើម ។
ដោយយោងតាមការបង្ហោះរបស់គេហទំព័របានបង្ហោះវីដេអូមួយ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "បងប្អូនខ្មែរត្រលប់ មកលេងស្រុកចូលឆ្នាំថ្មី ច្រកឡែមថ្ងៃនេះ ០៦ មេសា ២០១៧" មើលហើយធ្វើឲ្យប្រជាជនខ្មែរ ជាពិសេសអ្នកដែលរស់នៅឆ្ងាយពីក្រុមគ្រួសារស្ទើរស្រក់ទឹកភ្នែក ។
ចុងក្រោយនេះ Camnews ក៏សូមជូនពរឲ្យប្រជាជនខ្មែរទាំងអស់ធ្វើដំណើរដោយសុវត្ថិភាព និងជួបជុំគ្រួសារយ៉ាងមានក្តីសុខ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិដែលឈាងចូលមកដល់ក្នុងពេលឆាប់ៗនេះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB