(អាហ្រ្វិក)៖ កីឡាករខ្សែប្រយុទ្ធជនជាតិអាល់ហ្សេរីក Riyad Mahrez ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អបំផុត សម្រាប់ឆ្នាំ២០១៦ ប្រចាំទ្វីបអាហ្រ្វិក (CAF) ក្រោមសំឡេងគាំទ្រ ៣៦១សំឡេងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករាម្សិល មិញនេះ វ៉ាដាច់គូប្រជែង Pierre-Emerick Aubameyang របស់ក្លឹប Borussia Dortmund និង Sadio Mane។
តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧ នេះថា នេះជាលើកទី១ សម្រាប់កីឡាករដែល កំពុងប្រកបអាជីពក្នុងក្លឹបអង់គ្លេស Leicester City បន្ទាប់ពីជួយឲ្យក្លឹបកញ្រ្ជោងខៀវមួយនេះ ឈ្នះពានជើងឯក Premier League រដូវកាល មុនឆ្នាំ២០១៥-២០១៦ ដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោមការដឹកនាំរបស់គ្រូ បង្វឹកជនជាតិអ៊ីតាលី Claudio Ranieri ជាមួយនឹងការស៊ុតបញ្ចូលទីបាន ១៧គ្រាប់ និងបញ្ចូលបាល់បាន ១១គ្រាប់។
មួយវិញទៀត Mahrez ក៏បានជួយឲ្យក្រុមជម្រើសជាតិអាល់ហ្សេរីរបស់ខ្លួនឆ្លងផុតវគ្គជម្រុះ ឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ នៃការដណ្តើមពាន Africa Cup of Nations នាខែក្រោយផងដែរ ជាមួយនឹងការស៊ុតបញ្ចូលទីបាន២គ្រាប់ និង Assists បាន៥គ្រាប់ ក្នុងចំណោម៥ប្រកួតនាពេលកន្លងមក។
សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតលទ្ធផលនាយប់មិញនេះ Riyad Mahrez បានឈ្នះបាន Best Player of the Years និងកីឡាករ នីហ្សេរីយ៉ា Alex Iwobi របស់ក្លឹប Arsenal បានឈ្នះពានកីឡាករវ័យក្មេងលេងល្អ Young Player of the Year៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង