កងកម្លាំងពិសេសកូរ៉េខាងត្បូងអាចធ្វើឃាតមេដឹកនាំកូរ៉េខាងជើង Kim Jong-un ដើម្បីទប់ស្កាត់
ហានិភ័យនៃការវាយប្រហារដោយគ្រាប់បែកនុយក្លេអែរ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិកូរ៉េខាងត្បុង Han Min-Koo កាលពីថ្ងៃតី ២១កញ្ញា បានទទួលស្គាល់ថា
ប្រទេសនេះ មានគម្រោងប្រើប្រាស់កងកម្លាំងពិសេសដើម្បីធ្វើឃាតមេដឹកនាំកូរ៉េខាងជើង Kim
Jong Un ក្នុងករណីក្រុង Seoul ត្រូវបានវាយប្រហារដោយគ្រាប់បែកនុយក្លេអែរ នេះបើតាមទំព័រ
UPI។លោក Han Min-Koo ថ្លែងថា ៖ “បើសិនមានសញ្ញាច្បាស់លាស់បង្ហាញថា គូសត្រូវមានបំណង
វាយប្រហារដោយកាំជ្រួចមានភ្ជាប់ក្បាលគ្រាប់នុយក្លេអែរ កងកម្លាំងពិសេសនឹងត្រូវបានដាក់
ពង្រាយដើម្បីវាយទប់ស្កាត់ទៅលើតំបន់សំខាន់ៗ រួមទាំងកន្លែងរស់នៅរបស់មេដឹកនាំកូរ៉េខាង
ជើង”។
ទំព័រ News 1 ដកស្រង់សំដីរបស់លោក Han Min-Koo ឱ្យដឹងថា ក្រសួងការពារជាតិប្រទេស
នេះ បានមានគម្រោងបង្កើតក្រុមពិសេសសម្រាប់សម្លាប់មេដឹកនាំកូរ៉េខាងជើង ដែលសំដៅលើ
គម្រោង “ដាក់ទណ្ឌកម្ម និងវាយប្រហារតបត”។
លោក Han Min-Koo ក៏ថ្លែងថា កូរ៉េខាងត្បូងត្រូវការរក្សាកងកម្លាំងអចន្ត្រៃយ៍ ៥០០.០០០នាក់
ដើម្បីប្រុងជើងការទប់ទល់នឹងការឈ្លានពានដោយកម្លាំងយោធាពីកូរ៉េខាងជើង ដែលប្រការនេះ
បង្ខំឱ្យកូរ៉េខាងត្បូងរក្សានូវគោលនយោបាយបំពេញភារកិច្ចយោធា។
តំណាងរាស្ដ្ររបស់កូរ៉េខាងត្បូង ទាំងបក្សកាន់អំណាច ទាំងបក្សប្រឆាំង សុទ្ធតែថ្កោលទោសការ
សាកល្បងអាវុធនុយក្លេអែររបស់កូរ៉េខាងជើង ហើយអ្នកនយោបាយមួយចំនួនបានចាប់ផ្ដើមស្នើ
ឱ្យមានការដំឡើងអាវុធនុយក្លេអែរនៅលើទឹកដីកូរ៉េខាងត្បូងដើម្បីគំរាមដល់កូរ៉េខាងជើង។
ប្រែសម្រួល ៖ តារា
ប្រភព ៖ UPI