CamNews

គ្រោះថ្នាក់ 

អ្នក​គ្រូ​​វ័យ​ក្មេង​​ស្រស់​​ស្អាត​​ម្នាក់ ត្រូវ​គេ​ចាក់​សាំង​ដុត​សម្លាប់​ទាំង​រ​ស់ ព្រោះ​ហ៊ាន

(ប៉ាគីស្ថាន)៖ បុរសបីនាក់ត្រូវប៉ូលិស​ចាប់ខ្លួន ដោយ ចោទពីបទឃាតកម្ម បន្ទាប់ពីពួកគេសម្លាប់នារីវ័យក្មេង ជាគ្រូបង្រៀនដ៏ស្រស់ស្អាតម្នាក់ទាំងរស់ ព្រោះតែខឹងនាងមិនព្រមរៀបការ ជាមួយបុរសមានប្រពន្ធហើយ។

ហេតុការណ៍ដ៏តក់ស្លុតនេះ កើតឡើងនៅប្រទេសប៉ាគីស្ថាន នៅថ្ងៃកើតហេតុប៉ូលិសនិយាយថា មានបុរស៥នាក់ចូលទៅ ក្នុងផ្ទះនារីរងគ្រោះអាយុ១៨ឆ្នាំ ឈ្មោះ Maria Sadaqat នៅពេលនាង​កំពុងមើលថែប្អូនស្រី អាយុ៥ឆ្នាំម្នាក់ដោយពេលនោះក្រុម ជនដៃដល់បានចាប់នារីរងគ្រោះ វាយធ្វើបាបរួចចាក់សាំង លើរាងកាយនាង ហើយក៏កេះភ្លើងដុតតែម្តង។ Sadaqat ឆាបឆេះខ្លួនប្រាណ ប្រមាណ៨៥ភាគរយ ហើយក៏បានដាច់ខ្យល់ស្លាប់ នៅ​ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប៉ូលិសឲ្យដឹងថា នាងត្រូវគេសម្លាប់​យ៉ាងព្រៃផ្សៃបែបនេះ ព្រោះតែបដិសេធ មិនទទួលយក​សំណើសុំរៀបការ ពីចៅហ្វាយនៅសាលា ដែលស្នើ នាងឲ្យរៀបការជាមួយកូនប្រុសខ្លួន ដោយ​សន្យាឲ្យធ្វើជាអ្នកគ្រប់គ្រង សាលាទៀត​ផង តែនារីរងគ្រោះ ដឹងថាកូនប្រុសនាយកសាលា មានប្រពន្ធរួចទៅហើយ នាងមិនព្រមឡើយ ទើបឈានដល់ការជួបរឿង អកុសលនេះឡើងតែម្ដង៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Maria Sadaqat Dangerous news