ថៃ ៖ នៅពេលដែលគេបង្ហោះរូបភាពនៃវីដេអូ ទៅក្នុងប្រព័ន្ទអ៊ីនធ័រណេត នៃកូនដំរីតូចមួយ
ដែលមានភាពឆ្លាតវៃ ហើយបានចុះងូតទឹកលេងក្នុងឆ្នេរសមុទ្រគឺបានធ្វើអោយភ្ងៀវជាច្រើន
នាក់ មានការស្ងើចសរសើរយ៉ាងខ្លាំង ពីភាពប៉ិនប្រសព្វ របស់កូនសត្វដំរីតូចនេះ។
កូនដំរីដែលមានភាពឆ្លាតវៃនេះ ត្រូវបានគេផ្ដិតរូបភាព ពីតំបន់ឆ្នេរសមុទ្រថៃឡង់ក្នុងខេត្ដភូ
កេត ប្រទេសថៃ។ ភ្ងៀវជាតិ ក៏ដូចជាអន្ដរជាតិ បាននិយាយថាសត្វដំរីតូចនេះ គឺចេះណាស់
ពិសេសនៅពេលដែលម្ចាស់គេអោយធ្វើអី គេតែងតែត្រាប់តាមជានិច្ច។ កូនដំរីនោះអាចចុះ
ងូតទឹក និង លោតចុះងូតទឹក ដោយមុជក្បាលចុះក្រោម និង លើកជើងឡើងលើបានទៀត
ផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទ
ប្រភព៖ newsday