CamNews

តារា 

គ្រាន់តែចង់ដើរលេងជាមួយនិង Bella មិននឹកស្មានថា លោក Weir ត្រូវប្រើស្នៀតបែបនេះ!!

ថៃ ៖ អ្នកដែលចូលចិត្តតាមដានរឿងថៃប្រហែលជាបានស្គាល់រឿង "បុព្វេសន្និវាស" រួចមកហើយថា រឿងនេះមិនត្រឹមតែល្បីនៅក្នុងប្រទេសថៃនោះទេ ថែមទាំងល្បីនៅតាមបណ្តាប្រទេសមួយចំនួនថែមទៀតផង ។ 

ជាក់ស្តែងតាំងពីល្បីរឿងនេះមក តួឯកស្រីក្នុងរឿងនេះ គឺនាង Bella ranee មានឈ្មោះចូលរួមព្រឹត្តិការណ៍ទាំងក្នុងនិងក្រៅប្រទេស រហូតគ្មានពេលដើរកំសាន្តជាមួយនិង Weir sukollawat ដែលជាហេតុធ្វើឲ្យតារាប្រុសរូបនេះ លេងមួយស្នៀតដើម្បីចង់បបួលមិត្តស្រីដើរលេង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តក្រាម​ លោក Weir sukollawat បានបង្ហោះរូបថតរបស់ Bella ranee ដើម្បីឲ្យនាងបបួលមិត្តស្រីធ្វើដំណើរកំសាន្តជុំគ្នាម្តង ក្រោយពីដកឃ្លាពីការងារបាន ។ 

ជីវីតជាតារាល្បីគឺបែបនេះហើយ នៅពេលដែលចង់ជួបគ្នាម្តងៗពិតជាមិនងាយនោះទេ ទាល់តែឆ្លៀតពេលទំនេរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Bella ranee weir sukollawat