ព័ត៌មានកីឡា៖ សកម្មភាពខុសទំនងរវាងកីឡាករក្រុម Chelsea នឹង Everton ក្នុងការប្រកួតគ្នាកាលពីម្សិលមិញ ដោយមានការប៉ះទង្គិចគ្នា បង្កឲ្យខូចសណ្ដាប់ធ្នាប់ ជាលទ្ធផលរហូតមកទល់ពេលនេះ ក្រុមទាំងពីរត្រូវ ទទួលរងការចោទប្រកាន់ពី សមាគមន៍កីឡាបាល់ទាត់(FA)។
យោងតាមការកាត់សេចក្ដី របស់ FA លើករណីជំលោះកាលពីម្សិលមិញ ដែលកំពុងតែស្ថិតក្នុងនាទីទីនៃ ប្រកួត បានធ្វើឲ្យខូចសណ្ដាប់ធ្នាប់ FA បានសម្រេចធ្វើការចោទប្រកាន់ ក្រុមទាំង ២ មានកំហុសស្មើគ្នា ពីបទ មិនអាចរៀបចំ និង គ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ បង្កឲ្យខូចសណ្ដាប់ធ្នាប់នៃការប្រកួត ។
កីឡាករខ្សែការពាររបស់ Chelsea ឈ្មោះថា Branislav Ivanovic ដែលជាអ្នកសកម្មជាងគេក្នុង ជំលោះ នោះ មិនអាចប្រឈមមុខនឹងការ ប្រកួត បន្ដទៀតបានឡើយ ក្រោយពេលកីឡាករ បានប៉ះទង្គិចនឹងកីឡាករ ក្រុម Everton ឈ្មោះថា James McCarthy ។
យោងតាមពាក្យសម្ដីរបស់ អាជ្ញាកណ្ដាលក្នុងការប្រកួត បានលើកឡើងថា សកម្មភាពរបស់ Branislav Ivanovic គឺខុសទាំងស្រុង ខណៈដែលគេហ៊ានប្រើដៃរឹតករ ភាគីម្ខាងទៀតដោយ មិនអាចរើបម្រាស់បានស្ទើតែដាច់ខ្យល់ ឥរិយាបថបែបនេះ បើយើងធ្វើការវិភាក និង សម្រេចឲ្យស្របទៅនឹងច្បាប់ កីឡាករគួរតែពិន័យកាតក្រហម ប៉ុន្ដែពេលនោះ គឺមិនសម្រេចដូច្នោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី