មិនគួរអោយជឿ តែវាជារឿងហេតុមួយដែលនឹកស្មានមិនដល់នឹងលាន់មាត់ថា គេពិតជា
មានសំណាងមែន ៖ បើតាមប្រភពសារព័ត៌មាន Asiaone ដែលបានចេញផ្សាយនាប៉ុន្មាន
ម៉ោងមុននេះ បានអោយដឹងថា មានក្មេងប្រុសវ័យ 4 ឆ្នាំម្នាក់ បានធ្លាក់ចុះពីជាន់ទី 19
តែនៅមានជីវិត។
បើតាមរបាយការណ៍ បានបញ្ជាក់អោយដឹងថា រឿងឧបទ្ទេវហេតុនេះ បានកើតឡើងទៅលើក្មេង
ប្រុសវ័យ 4 ឆ្នាំម្នាក់នៅឯទីក្រុង Huizhou នាខេត្ត Guangdong ប្រទេសចិន ពោលគឺក្មេងប្រុសនោះ
បានធ្លាក់ចុះពីអាគារជាន់ទី 19 តែបែរជាមិនស្លាប់ទៅវិញ ហើយមូលហេតុចម្បង ដែលមិនបាន
បណ្តាលអោយក្មេងប្រុសនោះស្លាប់ គឺថា គេធ្លាក់ចុះមកចំស្រះ។
គួរបញ្ជាក់ផងដែរថា ក្រោយពីមានការធ្លាក់ចុះពីអាគារជាន់ទី 19 ចូលទៅក្នុងស្រះ បើតាមរបាយ
ការណ៍បានអោយដឹងថា ក្មេងប្រុសនោះមានសភាពធម្មតា ពោលគឺ គេបានឡើងទៅជាន់ទី 19
នោះវិញដើម្បីរកម៉ាក់របស់គេ។ ដោយឡែក នាពេលនេះបើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត
បានអោយដឹងថា គេកំពុងតែសម្រាកនៅឯមន្ទីរ ដើម្បីធ្វើការតាមដាន ថាតើ គេមានរបួសគ្រាំក្នុងឬ
យ៉ាងណា ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Asiaone