សេអ៊ូល៖ កម្មកររោចក្រ ជនជាតិកូរ៉េខាងត្បូង ចាប់ផ្តើមចាកចេញ ពីរោងចក្រ គែសុង ហើយ នា
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ។ នេះបើយោងតាមការផ្សាយ របស់ភ្នាក់ងារ
សារព័ត៌មាន ក្នុងស្រុក។
ទីភ្នាក់ងាសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣នេះបានឲ្យដឹងថា កម្មកររោង
ចក្រ គែសុងប្រមាណ១២៦នាក់ ក្នុងនោះរួមមានជនជាតិចិនម្នាក់ បានចាប់ផ្តើមចាកចេញ ពីរោង
ចក្រ។ ដោយឡែក កម្មករដែលនៅសេសសល់ ចំនួន៥០នាក់ផ្សេងទៀត គ្រោងនឹងចាកចេញ ពី
រោងចក្រនាថ្ងៃចន្ទ សប្តាហ៍ ក្រោយនេះ។
រដ្ឋមន្ត្រីកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ បានកំណត់នូវ
កាល បរិច្ឆេទក្នុងការដាក់សំណើរទាក់ទងនឹងរោងចក្រ គែសុង ទៅកាន់ប្រទេស កូរ៉េខាងជើង។ ទោះ
បីជាយ៉ាងនេះក្តី ប្រទេស កូរ៉េខាងជើង បែរជាច្រានចោលនូវសំណើររបស់រដ្ឋាភិបាល សេអ៊ូល នៅ
ក្នុងរយៈពេលមួយថ្ងៃបន្ទាប់។
គួរបញ្ជាក់ថា ការចាកចេញពីក្នុងរោចក្រក្នុងទ្រង់ទ្រាយធំបែបនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល មួយ
ថ្ងៃបន្ទាប់ពីរដ្ឋាភិបាល កូរ៉េខាងត្បូង បានប្រកាសពីការដកនូវកម្លាំងកម្មកររបស់ខ្លួនចេញពីរោងចក្រ
គែសុង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល