CamNews

តារា 

សុខា ឌីសាណូ កៀកកើយ​ ប្រុសក្មេង​បង្អួត​គេឯង​ សង្ស័យ​ជាម្ចាស់​កាដូ Lexus 330

ភ្នំពេញ៖ សម្អាងលើរូបថតកៀកកើយ ផ្អែមល្ហែម ក្នុងដំណើរកម្សាន្ត និងសកម្មភាព នៃការចូលញ៉ាំអាហារគ្រឿងសមុទ្រ នៅក្នុងភោនីយដ្ឋាន មួយកន្លែង អាចបញ្ជាក់បានថា បុរសសក់វែង មាឌធំរូបសង្ហានោះ គឺជាសង្សារបណ្តូលចិត្តរបស់ តារាស្រីហ៊ុំព័ទ្ធ ដោយរឿងអាស្រូវស្នេហ៍ មិនសូវដាច់ កញ្ញា សុខា ឌីសាណូ យ៉ាងប្រាកដមែនហើយ។

តាមរយៈនៃការបង្ហាញ រូបភាពស្និទ្ធស្នាល កៀកកើយគ្នាយ៉ាងផ្អែមល្ហែម បំផុតនៅក្នុងទំព័រសង្គម ហ្វេសប៊ុក ពីសំណាក់តារាចម្រៀង សុខា ឌីសាណូ ពេលនេះ មានមតិមួយចំនួន បានលើកឡើងថា នាងកំពុងតែសោយសុខក្នុងសុភមង្គលស្នេហាថ្មី ជាមួយបុរសរូបសង្ហា ដែលគេយល់ថា ជាកូនប្រុសរបស់លោកធំ មានទ្រព្យស្តុកស្តម្ភ មា្នក់ដែលតែតាមយកចិត្តថ្លើម រហូតមានការទិញឡាន ស៊េរីទំនើប Lexus 330 កាលពីជាងមួយ ខែមុននេះ។

កញ្ញា សុខា ឌីសាណូ បន្ទាប់ពីលេចមុខលេចមាត់ ក្នុងអាជីពសិល្បៈ នាអំឡុងពេលជាង១ឆ្នាំនេះមក ឃើញថា នាងហាក់មានភាពខុសប្លែក ច្រើងជាងមុន មិនថាជីវភាពរស់ នៅផ្ទាល់ខ្លួន ឬ មួយស្ទីលនៃការតុបតែងខ្លួននោះឡើយ គឺតារាស្រីរូបនេះ តែបញ្ចេញពីភាពហ៊ឺហារ សិចស៊ីឡួឆាយជាប្រចាំ។ ខណៈដំណឹងស្នេហ៍ ក៏តែលេចឮថា ម្តងមានទំនាក់ទំនង ជាមួយបុរសក្រៅស្រុក និងម្តងទៀតថា មានទំនាក់ទំនង ជាមួយបុរសអ្នកមានទ្រព្យស្តុក ក្នុងស្រុកមានងារជាឧកញ៉ា ។ តែព័ត៌មាន ដែលបង្កការចាប់អារម្មណ៍ជាងគេនោះ គឺរឿង សុខា ឌីសាណូ ត្រូវបានបុរសអ្នកមានម្នាក់ ទិញរយន្ត Laxus 330 ផ្គាប់ចិត្ត។

យ៉ាងណាដំណឹង ស្នេហ៍អាស្រូវ ពីជីវិតឯកជន របស់តារាចម្រៀង និង សម្តែងរូបនេះ មិនត្រូវបានស្រាយបំភ្លឺច្បាស់លាស់ទេ ខណៈសាមីខ្លួន នាង សុខា ឌីសាណូ តែងបដិសេធ ដោយពាក្យចុងមាត់ចុងកថា មិនមានស្នេហាថ្មី ហើយក៏មិនមានអ្នកណា ជួយឧបត្ថម្ភ ឬទិញរបស់មានតម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ។ ប៉ុន្តែមុននេះបន្តិច គេបានឃើញ សាណូ បានរំលេចរូបថត ជាច្រើនសន្លឹក បង្ហាញពីភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយបុរស សង្ហាម្នាក់ នៅក្នុងហាងអាហារសមុទ្រ យ៉ាងរំភើបរីករាយ។

នៅក្នុងគណនី ហ្វេសប៊ុក របស់កញ្ញា សុខា ឌីសាណូ ថ្មីៗនេះ មានរូបថតបួនសន្លឹក ដោយមានបុរសរូប សង្ហាម្នាក់វ័យស្របាលគ្នា នឹងនាងកំពុងអង្គុយក្បែរ កៀកកើយក្នុងកាយវិការ ជាគូស្នេហ៍រំលេច នូវស្នាមញញឹម យ៉ាងមានសុភមង្គល។ ក្នុងចំណោមរូបថត ទាំង៤ សន្លឹកនោះ គេបានឃើញតារាស្រីនាង សុខា ឌីសាណូ អង្គុយកៀកកើយ និង យកដៃកៀកលើស្មា បុរសម្នាក់នោះ ហាក់ដូចជាមានសេចក្តីសុខ ខ្លាំងបំផុត ។

ទាក់ទិន នឹងការបង្ហោះរូបថត កៀកកើយបង្ហាញ ពីភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយបុរសមាឌធំ រូបសង្ហាម្នាក់នេះកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង កញ្ញា សុខា ឌីសាណូ ដើម្បីសុំការបញ្ជាក់ ពីអត្តសញ្ញាណបុរសម្នាក់ នោះបានទេ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh