CamNews

តារា 

គង់ សុជាតិ បោះទុន​ពង្រីក​ជំនួញ​កែ​សម្ផស្ស

ភ្នំពេញ៖ ពិធីការិនីមានភាព លេចធ្លោខ្លាំង ទាំងការងារសិល្បៈ មុខជំនួញ និងស្នេហា អ្នកនាង គង់ សុជាតិ ក្រោយពីសន្ទុះការងារកាន់តែលេចធ្លោ និងជោគជ័យខ្លាំងឡើង នាងក៏បានពង្រីកមុខជំនួញ កែសម្ផស្សថ្មីមួយទៀត បោះទុនរាប់ម៉ឺនដុល្លារ ដែលមានសាខានៅក្នុងសង្កាត់បឹងកេងកង១ ។

កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅពិធីការិនីរូបស្អាតសាច់ចាំ អ្នកនាង គង់ សុជាតិ បានបោះទុនរាប់ម៉ឺនដុល្លារ បើកពង្រីកជំនួញ កែសម្ផស្សសុជាតិ សាសាបណ្តុះបណ្តាលវិជ្ជាជីវៈសាខាទី២ ដែលមានឈ្មោះថា «Socheat Salon BKK 1» មានអាស្រ័យដ្ឋាន នៅផ្ទះលេខ ៤១A, ផ្លូវ ៣១០, សង្កាត់ បឹងកេងកង១ ដែលមានការរៀបចំពិធីបើកសម្ពោធ បែបធម្មតាមួយកាលពីកន្លងទៅថ្មីៗនេះ ។

បន្ទាប់ពីពិធីការិនីកូន២ អ្នកនាង គង់ សុជាតិ បានសម្រេចចិត្តដឹកដៃ ពិធីកររូបសង្ហា លោក ជា វិបុល ចូលរោងការរួច មកគេសង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះ ប្រជាប្រិយភាព មានការរីកចម្រើនកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ្នកទាំងពីរ ទទួលការងារជាប់ មិនដែលមានពេល ទំនេរឡើយ រហូតដល់ពេលថ្មីៗនេះ នាងនិងប្ដីប្រមូលបានទុនបន្ថែម ដើម្បីពង្រីកមុខជំនាញ មួយសាខាទៀត។

ពាក់ព័ន្ធនឹងដើមទុន ដែលតារាស្រីរូបនេះ បើកជំនួញថ្មីនេះ គេហទំព័រ យើងខ្ញុំ មិនទាន់អាចទាក់ទងទៅនាង ដើម្បីសាកសួរបានទេ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh