ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ បង្កឡើងដោយ រថយន្ដដឹកដីមួយគ្រឿង បានបុកម៉ូតូ ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាននៅកន្លែង កើតហេតុបានឲ្យដឹងថា ក្រោយគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្ដ ត្រូវបានសមត្ថកិច្ចនគរបាល នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

