ព័ត៌មានអន្តរជាតិ ៖ វេលាម៉ោង ១០ ព្រឹក ថ្ងៃទី ១៨ កក្កដា ២០១៤ ព្រឹកមិញនេះ ក្រោយពីបានដក ស្រង់សម្តីអាជ្ញាធរ អាកាសចរណ៍ ស៊ីវិលចិន ទំព័រ សារ ព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មានអោយដឹងថា ចិនបានបញ្ជាអោយ យន្តហោះ ដែលកំពុងតែប្រតិបត្តិការ ហោះហើរ នៅលើទឹកដ៏ ប្រទេសអ៊ុយក្រែន ត្រូវ ជៀស អោយឆ្ងាយ ពីការហោះកាត់ ដែនអាកាស ភាគ ខាងកើត របស់ប្រទេសនេះ ទី កន្លែង ដែល យន្តហោះ ម៉ាឡេស៊ី មានជើងហោះហើរ លេខ MH17 ធ្លាក់ ។
បន្ថែមពីលើនេះ បើយោងតាមរដ្ឋបាល អាកាសចរណ៍ ស៊ីវិល ប្រទេសចិន បញ្ជាក់បន្ថែមអោយដឹង ថាក្នុងរយៈមួយសប្តាហ៍ យន្តហោះ របស់ប្រទេសចិន បានហោះកើត ដែនអាកាសខាងលើ ទៅវិញ ទៅមកចំនួន ២៨ ជើងហោះហើរ ។ គួរបញ្ជាក់ថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេ ស៊ីមានជើងហោះហើរ MH17 ជាប្រភេទយន្តហោះ Boeing 777 ផ្ទុកអ្នកដំណើរ ២៨៣ និង ក្រុមអ្នក បម្រើការលើយន្តហោះ ១៥ នាក់ទៀត បានផ្ទះធ្លាក់ កាលពីថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញ នៅភាគខាង កើតប្រទេស អ៊ុយក្រែន ជិតព្រំប្រទល់ដែន ប្រទេស រុស្ស៊ី ដោយនៅក្នុងនោះ គ្មានជនណាម្នាក់បាន រស់រានមានជីវិតនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ