CamNews

តារា 

ខេម កោរសក់ក្នុងបទ «ទឹក​ភ្នែក​ជន​ពាល»

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ កំពុងតែលេចធ្លោខ្លាំង ប្រចាំក្នុងផលិតកម្មថោន លោក ខេម នៅថ្ងៃនេះបានសម្រេចចិត្តធ្វើការ កោរសក់របស់ខ្លួន ដើម្បីតម្រូវទៅតាមអត្ថន័យ នៃបទចម្រៀង «ទឹកភ្នែកជនពាល» ដែលកំពុងតែរៀបចំថតជាខារ៉ាអូខេ ខណៈដែលបទចម្រៀងមួយបទនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងមិត្តៗយុវវ័យ ។

បន្ទាប់ពីតារាចម្រៀងសំឡេងស្អកលោក ខេម ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាតាមរយៈបទ «ទឹកភ្នែកក្មេងពាល» មួយរយៈនេះ មកគេសង្កេតឃើញថា ប្រជាប្រិយបទចម្រៀងនេះ លោតឡើងខ្លាំងមែនទែន ដោយមានទស្សនិកជន គ្រប់ស្រទាប់ បានធ្វើការគាំទ្របទចម្រៀងនេះ មិនតិចឡើយ ។ នៅក្នុងនោះ មិនថាក្មេងចាស់ប្រុសស្រីទេ ភាគច្រើនសុទ្ធសឹងតែស្តាប់ និងចេះច្រៀងចម្រៀងមួយបទនេះគ្រប់ៗគ្នា ។

ក្រោយពីទទួលបានសំឡេងនៃការគាំទ្រនេះ ខាងផលិតកម្មថោនថ្មីៗនេះ ក៏សម្រេចចិត្តចុះថត VCD បទចម្រៀងនេះ ដោយមានតារាចម្រៀងលោក ខេម ជាអ្នកសម្តែងដោយផ្ទាល់ ដោយសកម្មភាពសម្តែងនីមួយៗ គឺសុទ្ធសឹងតែរំលេចពីទិដ្ឋភាព ជាក់ស្តែងរបស់យុវវ័យមួយចំនួនតូច ក្នុងសង្គមដែលដើរផ្លូវខុស ហើយបានងាកខ្លួនមកកែប្រែ ដើម្បីអនាគតរបស់ខ្លួន និងធ្វើជាកូនល្អសម្រាប់គ្រួសារវិញ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ក្នុងការសម្តែងកាយវិការ បទចម្រៀងមួយបទនេះ តារាចម្រៀងល្បីឈ្មោះ ខេម ក៏បានសម្រេចចិត្តកោរសក់ខ្លួនឯងនៅថ្ងៃនេះ ធ្វើយ៉ាងណាសម្តែងឲ្យត្រូវទៅ នឹងអត្ថន័យបទចម្រៀងមួយបទនេះ មើលទៅដូចជាជីវិតពិត និងជំរុញឲ្យបទចម្រៀងនេះ កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងថែមទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh