នៅវេលាម៉ោងប្រហែល ៧ និង៤ នាទីព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ
ប្រជាជននៅតំបន់មួយ នៃទីក្រុង Changchun ខេត្ត Jilin ប្រទេសចិន បានមានការភិតភ័យ
យ៉ាងខ្លាំង នៅពេលបានឃើញយុវជនម្នាក់ យោលយោក ក្បាលសំយុងចុះក្រោមនឹងបង្អួច
មួយ នៅជាន់ទី ៦ នៃផ្ទះលេខ ៦៣។ ទាំងខ្លួន និងជើងខាងឆ្វេងរបស់យុវជននោះ គឺស្ថិតនៅ
ខាងក្រៅផ្ទះ រីឯជើងខាងស្តាំ ត្រូវបានប្រពន្ធចាប់យ៉ាងជាប់ ដូច្នេះហើយទើបយុវជននោះមិន
ធ្លាក់ចុះក្រោម។
ឃើញដូច្នេះ ទាំងប្រជាជន និងប៉ូលិសតំបន់ បានរត់ឡើងជាន់ទី ៦នៃផ្ទះនោះ ដើម្បីជួយ ប៉ុន្តែទ្វារ
ផ្ទះត្រូវបានជាប់សោរ បើកមិនបាន។ ពេលនោះ ប្រពន្ធរបស់យុវជននោះ បានឈរចាប់ជើងរបស់
ប្តី អស់រយះពេលជិត ២០នាទី ទើបប៉ូលិសមួយក្រុមបានចូលទៅដល់ ជួយស្រ្តីជាប្រពន្ធ បន្ទាប់ពី
នាងមានការហត់នឿយ អស់កំលាំង ក្នុងការឈរចាប់ជើងរបស់ប្តី មួយសន្ទុះធំ។
បុរសជាប្តី បន្ទាប់ពីបានស្តាប់ពាក្យលួងលោមរបស់ប្រពន្ធ និងក្រុមអ្នកជួយសង្គ្រោះ ទើបយល់ព្រម
ហុចដៃ ឲ្យអ្នកជួយ ទាញឡើង។ ទីបំផុត យុវជននោះ ក៏បានទាញចូលក្នុងផ្ទះវិញ ដោយសុវត្ថិភាព។
នៅពេលរឿងនេះ បានចុះផ្សាយលើទំព័រសារព័ត៌មាន ស្តីពីសកម្មភាពជួយប្តីដ៏កម្រនេះ បាន
ធ្វើឲ្យបណ្តាអ្នកនិយមប្រើប្រាស់អ៊ីនធឺណេត ភ្ញាក់ផ្អើល រំជួលចិត្ត ក្នុងនោះមានអ្នកមួយចំនួន
បានសរសើរស្រ្តីជាប្រពន្ធថា:
“អ្នកគុន នារីចិន”,“ប្រពន្ធដ៏ល្អបំផុត នៅចិន” ...៕