CamNews

កីឡាអន្តរជាតិ 

ថ្មីៗតែម្ដង៖ តារាខ្លាំងទាំង​៣ Lionel Messi Neymar និង Mascherano សាកល្បងបាល់បោះម្ដងមើល (video)

ព័ត៌មានកីឡា៖ លើផ្ទាំងគេហទំព័រ យូធូប មានការបង្ហោះនូវព័ត៌មានថ្មីមួយ ដែលធ្វើឲ្យមាន​ការទាក់ទាញជាខ្លាំង កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៤ ស្ទើតែស្មានមិនដល់ កីឡាករក្នុងក្លឹប Barcelona ៣ រួបកំពុងតែប្រកួតគ្នាប្រើបាល់បញ្ចូលក្នុងកន្ត្រក់ដោយក្បាល។

ព័ត៌មានដែលបានបង្ហើបឡើង មានតារាខ្លាំងទាំង​ ៣ របស់ Barcelona គឺ Lionel Messi Neymar និង Javier Mascherano កំពុងតែសាកល្បងគ្នាបង្ហាញស្នាដៃ សមត្ថភាព ដោយ ប្រើក្បាលបញ្ចូលបាល់​ក្នុង​កន្រ្ដក់ នៅក្នុងទីវាលកីឡាបាល់បោះក្នុងក្លឹប Barcelona ។

ស្របពេលនៃការសម្រាកពី ពេលវេលាហ្វឹកហាត់ អ្នកទាំងបី មិនបានទំនេរឡើយ ដោយហេតុ ឆ្លៀតនាំគ្នា​សាកល្បង ការប្រកួតបាល់បោះ ប៉ុន្ដែប្រើក្បាលជំនួសដៃទៅវិញ។ ទស្សនាទាំងអស់គ្នា៖ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ យូធូប  


Tags: Sport News Barcelona Lionel Messi Neymar Javier Mascherano basket ball