អង់ការ៉ា៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយថា លោកឧបនាយករដ្ឋ
មន្ត្រី និង ជាអ្នក នាំពាក្យរដ្ឋាភិបាលតួកគី ប៊ូឡេនត៍ អារីញ នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២
កន្លងទៅនេះ បាននិយាយថា គណរដ្ឋមន្ត្រីតួកគីបានចុះហត្ថលេខារួចហើយ ទៅលើសេចក្តី
សម្រេចមួយក្នុងការបរិច្ចាគម្សៅមីចំនួន ៣៧.០០០តោនដល់ប្រទេសស៊ីរី។
លោក អេរីញ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីមានកិច្ចប្រជុំគណរដ្ឋ មន្ត្រី
ដោយថា ប្រទេសស៊ីរីអាចយកម្សៅមី ទាំងអស់ដែល តួកគីបាន បញ្ជូន ទៅនេះ ទៅផលិត នំប៉័ង
ដើម្បីចែកចាយជូនដល់ ជនអត់ឃ្លានដោយសារសង្គ្រាមហែកហួរគ្នានៅប្រទេសនេះ។
គួរបញ្ជាក់ផងដែរថា វិបត្តិខ្វះនំប៉័ងសម្រាប់បរិភោគនេះ បានកើតនៅទីក្រុង និង ទីប្រជុំជនមួយចំនួន
ទូទាំង ប្រទេសស៊ីរី ជាពិសេសគឺទីក្រុងភាគខាងត្បូង នៃខេត្ត អេឡេពផូ ដែលនៅទី នោះ ហាងនំប៉័ង
ជាច្រើនត្រូវ បាន ផ្អាក ដំណើរការ។
ចំពោះការសម្រេចរបស់រដ្ឋាភិបាលតួកគីក្នុងការបញ្ជូនម្សៅមីផលិតនំប៉័ង មកកាន់ប្រទេស ស៊ីរីនេះ
ដែរ គឺជា ផ្នែកមួយនៃជំនួយមនុស្សធម៌ ដែលគេសង្កេតឃើញថា រដ្ឋាភិបាលស៊ីរី និង តួកគី បានបែក
បាក់មិត្តភាព ដ៏ ល្អូក ល្អឺន នឹងគ្នាចាប់តាំងពីមានអំពើហិង្សានៅប្រទេស មជ្ឈិមបូព៌ាមួយនេះ មកម្ល៉េះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល