CamNews

ព័ត៌មានអន្តរជាតិ 

តួរលេខស្លាប់ កើនដល់ ១២១ នាក់ ក្នុងហេតុការណ៍ លិចនាវាដឹកសិស្ស

ព័ត៌មានអន្តរជាតិ ៖ ប្រជុំរូបភាព ខាងក្រោមនេះ សរបញ្ជាក់អោយឃើញ ពីមន្រ្តីឆ្មាំសមុទ្រ ប្រទេស កូរ៉េខាងត្បូង បាននឹងកំពុងតែចាកចេញពីទូក   ក្រោយពីប្រតិបត្តិការ ពិសេស​ ចុះជួយ អន្តរាគមន៍ និង រុករក ចំពោះករណី   លិចនាវា កាលពីពេលកន្លងទៅ  នេះបើយោងតាមការដក ស្រង់អត្ថបទ ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា    វេលាយប់ថ្ងៃអង្គារម្សិលមិញនេះ  តួរលេខនៃអ្នកស្លាប់ បាត់ បង់ជីវិត បានកើនឡើងដល់ទៅ ១២១     នាក់ហើយ ខណៈក្រុមការងារ ជ្រមុជទឹក បាននឹង កំពុងតែព្យាយាម រុករក និងស្រាវជ្រាវជនរងគ្រោះ នៅក្នុងនាវា ដែលលិចបាត់នោះ ។

គួររំឭកអោយដឹងថា នាវាដឹកសិស្ស ៣៥០នាក់ បានលិចចូលទៅក្នុង សមុទ្រ បន្ទាប់ពី ចាកចេញ ពី ឆ្នេរ សមុទ្រ Jindo, ដែលស្ថិតនៅ     ភាគនិរតី    នៃប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃពុធ ទី ១៦ ខែ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Ferry