CamNews

តារា 

ក្រុមស្រីស្អាត 'Le Crazy Horse' របស់បារំាង សង្ឃឹមថាផ្ដល់ភាពកក់ក្ដៅដល់អង់គ្លេស


បារំាង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីព្រឹកថ្ងៃ ១៩ កញ្ញានេះថា ក្រុម
តារាចម្រៀងស្រី 'Le Crazy Horse' របស់ប្រទេសបារាំង នឹងមកធ្វើការសម្ដែងក្នុងប្រទេស
អង់គ្លេសក្នុងសប្ដាហ៍នេះ។


ប្រភពខាងលើបានអោយដឹងថា​ 'Le Crazy Horse' គឺជាក្រុមចំរៀងមួយ ដែលត្រូវបានបង្កើត
ឡើង ក៏ដូចជាមានប្រជាប្រិយភាពយ៉ាងខំា្លង ក្នុងប្រទេសបារាំងរយៈពេល ៦០ឆ្នាំមកហើយ។
ឈ្មោះក្រុមច្រៀងនេះ ក៏ដូចជាអ្នកចម្រៀងគ្រប់ជំនាន់ទាំងអស់ ត្រូវបានដក់ជាប់ ក្នុងចិត្ដនៃ
ជនជាតិបារាំងគ្រប់ស្រទាប់មនុស្សទាំងអស់។ ពេលខ្លះជាតិសាសន៏ដ៏ទៃ បានយល់ថា វាជា
រឿងព្រេងបុរាណដ៏ល្អមួយ​ ដែលបានបន្សល់ទុក ក្នុងប្រទេសបារំាងតាំងពីយូរលុងណាស់មក
ហើយ។



ការមកសម្ដែងនៅប្រទេសអង់គ្លេសនេះទៀតសោត គឺក្រោមការអញ្ជើញពីប្រជាជនអង់
គ្លេស ក៏ដូចជាប្រជាជាជនបារាំងជាច្រើននាក់ ដែលរស់នៅក្នុងប្រទេសអង់គ្លេស ដែលចង់
មើល និងឃើញនូវតារាចម្រៀងរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ គេសង្ឃឹមថា ក្រុម
តារាចម្រៀងនេះ នឹងអាចទាក់ទាញទស្សនិកជន នៅប្រទេសអង់គ្លេសបានច្រើន ហើយព្រម
ទាំងទទួលបាននូវការពេញចិត្ដ ពីសំណាក់យុវវ៏យផងដែរ។ នេះជាវីដេអូក្លីបខ្លីមួយ (Teaser)
ដែលបង្ហាញដោយក្រុម Le Crazy Horse ។ សូមចុចដើម្បីមើល៕

 

ដោយ៖ នារី
ប្រភព៖ dailymail


Tags: entertainment french stars song