ព័ត៌មានកីឡា៖ ស្របពេលជាមួយគ្នានោះផងដែរ ក្លឹប Barcelona វិញក៏មិនអន់នោះទេ បើទោះបីជាអវត្ដមានប្រមុខខ្សែប្រយុទ្ធទាំងបី Messi Neymar និង Suarez ក៏ក្លឹបអាចផ្ដួលក្រុមភ្ញៀវ Villanovense បានដោយជោគជ័យក្រោមលទ្ធផលពិន្ទុ ៦-១។
ក្នុងព្រឹត្ដិការណ៍ Copa del Rey កាលពីយប់មិញ ក្លឹប Barcelona ត្រូវប៉ះជាមួយ Villanovense បានសម្រេចលទ្ធផល ៦-១ ដោយកីឡាករ Dani Alves នៅនាទីទី ៤ Ramírez នៅនាទីទី ២១, ៣១, ៦៩ និងចុងក្រោយដោយកីឡាករ El Haddadi នៅនាទីទី ៥១, ៧៦ ចំណែកក្រុមភ្ញៀវវិញ ក៏រកបានមួយគ្រាប់ផងដែរនៅនាទីទី ២៩ ដោយកីឡាករ Guarnido Blázquez។ កំលុងពេលនៃការប្រកួត Barcelona បានអវត្ដមាន Messi ចំណែក Neymar និង Suarez ត្រូវក្លឹប ដាក់ជាកីឡាករបម្រុង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី