ជារៀងរាល់ថ្ងៃគីង្គក់រាប់រយ ស្លាប់ដោយហេតុគ្រោះថ្នាក់ចរាចរណ៍ ពេលរាត្រី និងពេលទាបភ្លឺ ។ថ្ងៃមួយគីង្គក់បានជួបកង្កែប។ "បងកង្កែប! ឆ្លងថ្នល់យ៉ាងម៉េច ទើបមានសុវត្ថិភាព?"គីង្គក់សួរ ។"មុននឹងឆ្លងត្រូវ មើលឆ្វេងស្តាំ បើឃើញភ្លើងហ្វាពីរ កុំទៅអាហ្នឹង ឡានទេ!"បង្កែបឆ្លើយ ។
យប់ឡើងគ្រួសារគីង្គក់ ប្រមូលគ្នាជុំ មានតាយាយ ពូ មីង ក្មួយ បងប្អូន ជីដូនមួយ ចៅតួតលួតលា ស្រាក់ដៃគ្នាតាមចិញ្ចើមផ្លូវ បំរុងឆ្លងថ្នល់ ។ ក្រឡេកឆ្វេងស្តាំ មេក្លោងឃើញភ្លើងហ្វាពីរមក ក៏ស្រែកថា"កុំទាន់ទៅ! បងប្អូន... អាហ្នឹងឡានទេ!"។ ឡានទៅផុត ភ្លើងហ្វាមួយផ្លុងៗ ក៏មកដល់ ។"ទៅពួកយើង!"មេក្លោងស្រែក។ ហ្វូងគីង្គក់ហ៊ោ កញ្ច្រៀវ ដឹកដៃគ្នាឆ្លងកាត់ថ្នល់ ។ រំពេចនោះស្រាប់តែ"ពុទ្ឋោ!រឡូកិនថ្នល់"ហ្វូងគីង្គក់ស្រែកទ្រហ៊ោ ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke