CamNews

តារា 

កញ្ញា Anea Garcia គ្រងម្កុដ នៃជ័យលាភីឯក Miss Grand International 2015

ព័ត៌មានកំសាន្ត ៖ បវរកញ្ញា មកពី សាធារណរដ្ឋ   ដូមីនិក ពោល កញ្ញា Anea Garcia ចុងបញ្ជប់ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ តំណែង ជ័យ  លាភីឯក បវរកញ្ញា Miss Grand Interna - tional 2015 ។

គួរបញ្ជាក់ថា នាង Anea Garcia មកពី សាធារណរដ្ឋដូមីនិក  គឺជា បេក្ខភាពបវរកញ្ញាម្នាក់ ក្នុងចំ​ ណោមបវរកញ្ញា ៧៦ នាក់ផ្សេងទៀត មកពីជុំវិញពិភពលោក   ចូលរួមប្រកួត ប្រជែង ជ័យលាភី ឯកកម្មវិធី Miss Grand International 2015 ដែលធ្វើឡើងនៅក្នុងទីក្រុង បាងកក ប្រទេសថៃ ។ គួររំឮកថា យប់ថ្ងៃអាទិត្យ ទី ២៥ ខែតុលា ឆ្នាំ ២០១៥ ម្សិលមិញនេះ គឺ  ជាយប់ផ្តាច់ព្រ័ត្រនៃកម្ម វិធីប្រកួតប្រជែងសម្រស់ដ៏ល្បីមួយនេះ ។ ជាលទ្ធផល និងជាផ្លូវការ   Miss Grand International 2015 រកឃើញ ជ័យលាភីឯក ចំនួន ៥ រូប ក្នុងនោះ រួមមានដូចជា ៖

Miss Grand International 2015: Anea Garcia, Dominican Republic

1st runner-up: Claire Parker, Australua

2nd runner-up: Vartika Singh, India

3rd runner-up: Parul Shah, Philippines

4th runner-up: Rattikorn Kunsom, Thailand

កម្មវិធីប្រកួតប្រជែង Miss Grand International 2015 គឺ ជាកម្មវិធីផ្លូវការ ដ៏មានសក្តានុពលមួយ ស្វែងរក បណ្តានារី ប្រកបដោយអនុភាព លើក    ទឹកចិត្តពួកគេ អោយ អនុវត្តយុន្ធការ ‘Stop the war and Violence’ ក្នុងគោលបំណង បជ្រៀបចំណេះដឹង    ដល់សង្គមមនុស្ស អោយជៀសវាង អោយបាន នូវការប៉ះទង្គិច អំពើហឹង្សា ដែលអាច  ឈាន  ទៅបង្កើតបាន ភ្លើងសង្គ្រាមពីគ្រប់រូប ភាព ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ philstar


Tags: Int news Breaking news Unt news MGI Bangkok Thai Miss Grand International