CamNews

ព័ត៌មានអន្តរជាតិ 

ថាមែនមែន, ISIS ចេញមុខ ថាខ្លួនជាអ្នកវាយប្រហារ ភារវកម្ម នៅក្រុង London សម្លាប់មនុស្ស ៤នាក់នៅជិតរដ្ឋសភា

ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារសារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយនឹង ISIS នោះចេញ ផ្សាយអោយដឹងថា រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយ ការវាយ ប្រហារភារវកម្ម ទីក្រុងឡុង នៅថ្ងៃពុធកន្លងទៅនេះ ដែលបានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង រាប់សិបនាក់ផ្សេងទៀត រងរបួស ។ 



យោងតាមសារព័ត៌មាន Sky News បញ្ជាក់ថា ភ្នាក់ងារសារពត៌មាន ISIS ខាងលើ បំភ្លឺក្តែងៗអោយ ដឹងថា ពលទាហានរបស់ក្រុម ISIS បានបើកប្រតិបត្តិការវាយប្រហារ ឆ្លើយតបទៅនឹងការអំពាវនាវ ពីក្រុមខ្លួន ក្នុងការវាយប្រហារ ទៅលើបណ្តាពលរដ្ឋ ដែលមកពីប្រទេសរួបរួមគ្នា ដែលធ្លាប់តែវាយ ប្រហារផ្លូវអាកាស កំទេច ISIS កាលពីពេលកន្លងមកនោះ ។ ប្រភពដដែលបន្តឲ្យដឹងថា បុរសជា អ្នកវាយប្រហារនោះ គឺត្រូវបានជម្រុញទឹកចិត្តដោយរដ្ឋអ៊ីស្លាមជ្រុលនិយម ខណៈពុំត្រូវបានបង្វឹក ដោយផ្ទាល់ពីសំណាក់ ក្រុម ISIS នោះទេ ។ 


នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស Theresa May គូសបញ្ជាក់ដល់សភាពជាតិ នៅថ្ងៃព្រហស្បត្តិ៍នេះ អោយដឹងថា ឧក្រិដ្ឋជនដែលបានបើកការវាយប្រហារសម្លាប់មនុស្សខាងលើ ជាជនជាតិ អង់គ្លេស ខណៈត្រូវបានស្គាល់យ៉ាងច្បាស់ ពីសំណាក់ស្ថាប័នសន្តិសុខ និងប៉ូលីស​៕







ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: ISIS Int news Hot news Breaking news