CamNews

កីឡាអន្តរជាតិ 

Messi នៅតែជាជើងឯក ស៊ុតបាល់ប៉េណង់ទី Barcelona បើទោះកីឡាករ បរាជ័យ នៅថ្ងៃប្រកួតចុងក្រោយក៏ដោយ

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Barcelona នៅតែទទួចប្រាប់ដល់កីឡាករ របស់ខ្លួនទាំងអស់ ថា​ Lionel Messi ​នឹងនៅតែជាអ្នកស៊ុតបាល់ប៉េណង់ទីដដែលសម្រាប់ក្រុម បើទោះជាកីឡាករ ត្រូវបរាជ័យ ១​គ្រាប់​កាលពីប្រកូតជាមួយ Man City ក៏ដោយ។

Lionel Messi ក៏មានឱកាសអាចបង្កើតពិន្ទុ ១ គ្រាប់រណបនឹង Luis Suarez ផងដែរ ខណៈដែលកីឡាករ​បានធ្វេសប្រហែស របូតគ្រាប់បាល់ប៉េណង់ទី មួយគ្រាប់​ ដោយកីឡាករចាំទីរបស់ Man City ឈ្មោះថា ​Joe Hart ផ្ដួលខ្លួនយ៉ាងរហ័ស សង្គ្របលើមុខបាល់ដ៏មុតស្រួច តម្រង់ចូលតំបន់សំខាន់របស់ខ្លួន ។ ការ​បរាជ័យរបស់ Messi ម្ដងនេះ នៅតែមិនអាចធ្វើឲ្យថ្នាក់ដឹកនាំ មានការអាក់អន់ចិត្ដចំពោះកីឡាករ​​ឡើយ ដោយឡែក គាត់នៅតែ បន្ដផ្ដល់ក្ដីសង្ឃឹមដល់កីឡាករជានិច្ច ដោយបានលើកឡើងថា គាត់នៅតែមានទំនុកចិត្ដ លើសមត្ថភាពរបស់ Messi ដដែល បើទោះជាគាត់ត្រូវបរាជ័យក៏ដោយក្ដី ហើយ​ជាបន្ដ Messi នៅតែជាអ្នកស៊ុតបាល់ប៉េណង់ទីដដែល​។ 

លោក Luis Enrique មិនត្រឹមតែសម្ដែងអារម្មណ៍ចំពោះ ក្រុមរបស់ខ្លួនតែប៉ុណ្ណោះទេ គាត់ថែមទាំង មានការកោតសរសើរនូវការខិតខំប្រឹងប្រែងផងដែរ របស់ Man City ខណៈដែលក្រុមរបស់គាត់​ មិនអាចរកពិន្ទុ​បានថែម ក្នុងនាទីទី ២ ។​



ដោយ៖ អឿ អ៊ុយ

ប្រភព៖ app onefootball


Tags: Sport News barcelona Messi miss Penalty