CamNews

គ្រោះថ្នាក់ 

ហួសចិត្តណាស់ ! បុកមនុស្សស្លាប់ហើយ ចុះពីរថយន្តឈររាំក្បែរជនរងគ្រោះធ្វើមិនដឹង!

(ចិន)៖ ពិតជាហួសចិត្តណាស់ នៅពេលដែលស្ត្រីបង្កហេតុម្នាក់ ដែលបើករថយន្តបុកបុរសរងគ្រោះម្នាក់ កំពុងដើរឆ្លងកាត់ផ្លូវមួយនៅ ឯខេត្ត Shandong ប្រទេសចិន បែរជាចុះពីលើរថយន្ត រួចឈររាំក្បែរជនរងគ្រោះ ធ្វើព្រងើយទៅវិញ។

សាក្សីឃើញហេតុការណ៍ និយាយថា នៅថ្ងៃកើតហេតុ​នោះ គេបានឃើញស្ត្រីបង្កហេតុ បានបើករថយន្តយ៉ាងលឿន សំដៅត្រង់ទៅរកបុរសរងគ្រោះ ដែលកំពុងដើរឆ្លងផ្លូវ រួចក៏បុកមួយទំហឹង បណ្តាលឲ្យខ្ទាតទៅជ្រុងម្ខាង នៃផ្លូវតែរថយន្តមិនបានឈប់ទេ ក៏ទៅបុករថយន្តមួយគ្រឿងទៀត ទើបគាំងលែងទៅមុខរួច។

អ្វីដែលស្មានមិន​ដល់ គឺស្ត្រីជាអ្នកបើកបរគ្មានវិប្បដិសារី នឹងអ្វីដែលខ្លួនកំពុងបង្កវិនាសកម្មនេះឡើយ តែបែរជាចុះពីរថយន្តមកឈររាំគ្រលែងក្បែរ ជនរងគ្រោះធ្វើព្រងើយ រហូតដល់ក្រុមសង្គ្រោះ មកដល់នាំបុរសនោះ ទៅមន្ទីរពេទ្យ តែជាអកុសល គេបានបាត់បង់ជីវិតទៅហើយ។ រីឯស្ត្រីបង្កហេតុត្រូវសមត្ថកិច្ចចាប់ខ្លួន តែមិនមានការបញ្ជាក់ទេថា ហេតុអ្វីបានជានាងចុះមករាំ មិនខ្វល់ពីទង្វើខ្លួនបង្កបែបនេះ តែ​ប៉ូលិសបញ្ជាក់ថា ស្ត្រីបង្កហេតុគ្មានអាការៈ ស្រវឹងទេ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: china Chemical Int news Hot news