CamNews

តារា 

Tono កើតទុក្ខ មិនសុខចិត្ត រឿងសង្សារចូលរោងការ ព្រោះ...

តារាថៃ ៖ តារាសម្តែងស្រីប្រចាំប្រទេសថៃ នាង Pat Napapa កំពុងតែធ្វើឲ្យអតីតសង្សាររបស់នាងមានចិត្តខ្វល់ខ្វាយ និងកើតទុកមិនសុខចិត្តរឿងមង្គលការរបស់នាង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Tono កំពុងតែខ្វល់ខ្វាយចិត្តខ្លាំងព្រោះថា​ មិនទាន់ដឹងច្បាស់ថា អតីតសង្សាររបស់ខ្លួនអញ្ជើញចូលរួមមង្គលការរបស់នាងដែរ ឬ ទេ ប៉ុន្តែប្រសិនបើនាង Pat សម្រេចចិត្តហៅពិតមែនគាត់ប្រាកដជាទៅដោយមិនអាចខកខានឡើយ ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នាង Pat ត្រូវបានមិត្តប្រុសបង្កការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយ ដោយទិញឡានក្នុងក្តីស្រម៉ៃរបស់តារាស្រីរូបនេះ ដែលមានតម្លៃជិត ២០ លានបាតឯណោះ ។ 

គួរឲ្យបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះ និងអនាគតស្វាមីដែលមានអាជីពជាអ្នកបង្ហោះម៉ូតូ មិនទាន់បានកំណត់ថ្ងៃរៀបការឲ្យបានច្បាស់លាស់នៅឡើយទេ ខណៈតារាស្រីរូបនេះកំពុងតែមានកូននៅក្នុងផ្ទៃដល់ទៅ ៤ ខែទៅហើយ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ kapook


Tags: Pat napapa